សិង្ហ​បុរី​ថ្លែងអំណរគុណ​កម្ពុជា ដែល​ទទួល​ក្រុមកីឡា និង​ប្រតិភូ​ខ្លួន​យ៉ាង​កក់ក្ដៅ​

2023/05/09 01:37:52 am        469

ភ្នំពេញ៖ ​នា​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ Rosewood រាជធានី​ភ្នំពេញ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​សម្របសម្រួល​សន្តិសុខ​ជាតិ នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទ ស្សន​កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ក្នុងជំនួប​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​យូរអង្វែង​រវាង​កម្ពុជា​-​សិង្ហ​បុរី រាប់​ពី​ការចាប់ផ្តើម​នៃ​ទំនាក់ទំនង​ការទូត​ដំបូង​ក្នុង​ឆ្នាំ​១៩៦៥ ក្រោយ​ពេលដែល​សិង្ហ​បុរី​ក្លាយជា​រដ្ឋ​ឯករាជ្យ ដែល​នៅពេលនោះ កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូងបង្អស់​ដែល​បាន​ទ​ទួ ល​ស្គាល់​ឯករាជ្យ​របស់​សិង្ហ​បុរី​។ ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ដែលមាន​លក្ខណៈ​ជិតស្និទ្ធ​, ស៊ីជម្រៅ និង​ប្រកបដោយ​ទំនុកចិត្ត ដោយ​ក្នុងនេះ សិង្ហ​បុរី​ក៏បានផ្តល់​ការគាំទ្រ​ផងដែរ​ចំពោះ​ភាពជា​ប្រ​ធា ន​អាស៊ាន​ឆ្នាំ​២០២២ របស់​កម្ពុជា ក៏ដូចជា​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ តាមរយៈ​ការផ្តល់​ការហ្វឹកហ្វឺន​ផ្នែក​ការពារ​ស ន្តិ​សុខ​-​សុវត្ថិភាព​ដល់​បណ្តាក​ង​ឯកភាព​ចំណុះ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទជាដើម​។​

​ជាការ​ឆ្លើយតប ឯកឧត្តម Teo Chee Hean បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​លទ្ធផល​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ទ្វេភាគី កម្ពុជា​-​សិង្ហ​បុរី ដែល​កំពុងមាន​ភាព​រី​ក​ចម្រើន​ទៅមុខ​គួរឱ្យកត់សម្គាល់ និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​លក្ខណៈ​តំបន់​ជាច្រើន ជាពិសេស​ភាពជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដោយ​ក្នុងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​អំ ណរ​គុណ​ផងដែរ ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​អត្ត​ព​លិ​ក និង​គណៈ​ប្រ តិ​ភូ​កីឡា​របស់​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​កំពុង​ចូលរួម​ការប្រកួត​នៅ​កម្ពុជា​៕​ ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm