ប្រធានាធិបតី ពូទីន ជួបជាមួយរដ្ឋមន្ត្រីនៅវិមានក្រឹមឡាំង បន្ទាប់ពីមានការចោទប្រកាន់ថាមានការវាយប្រហារដោយយានដ្រូន​

2023/05/09 03:14:42 am        361

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចំណាយពេល​មួយថ្ងៃ​នៅ​វិមាន​ក្រឹម​ឡាំង មួយថ្ងៃ​បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ (៤ ឧសភា​) រដ្ឋបាល​ប្រធានាធិបតី​រុស្ស៊ី​បានចេញ​ផ្សាយ វីដេអូ​នៃ​ជំនួប​រវាង​លោកពូ​ទីន និង​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក​Maxim Reshetnikov នៅ​វិមាន​ក្រឹម​ឡាំង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រុស្ស៊ី​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ជា​អ្នក​នៅ​ពីក្រោយ​អ្វីដែល​ខ្លួន​និយាយថា​ជាការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​ទៅលើ​វិមាន​ក្រឹម​ឡាំង​នៃ​ទីក្រុង​មូ​ស្គូ ដែល​មានបំណង​ធ្វើឃាត​លោក​ប្រធានាធិបតី​ពូ​ទីន​។​

​មួយថ្ងៃ​បន្ទាប់ពី​ការស្តីបន្ទោស​អ៊ុយ​ក្រែ​ន​ចំពោះ​អ្វីដែល​ខ្លួន​ហៅថា​ជាការ​វាយប្រហារ​ភេរវកម្ម រដ្ឋបាល​វិមាន​ក្រឹម​ឡាំង​បាន​បង្វែរ​ការចោទប្រកាន់​នេះ​ទៅលើ​សហរដ្ឋអាមេរិក វិញ​ប៉ុន្តែ​មិនបាន​ផ្តល់​ភស្តុតាង​អ្វី​នោះទេ​។

សេត​វិមាន​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ភ្លាមៗ​។​ កាលពី​ព្រលឹម​ថ្ងៃ​ពុធ អ៊ុយ​ក្រែ​ន​ក៏បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុង​ឧបទ្ទវ​ហេតុនេះ​ផងដែរ នៅពេលដែល​ខ្សែ​វីដេអូ​បង្ហាញ​វត្ថុ​ចំនួន​ពីរ​ហោះចូល​ទៅជិត​អគារ​ព្រឹទ្ធសភា​នៅ​ខាងក្នុង​កំពែង​វិមាន​ក្រឹម​ឡាំង ហើយ​វត្ថុ​មួយ​បាន​ផ្ទុះ​ដោយ​បញ្ចេញ​ពន្លឺ​យ៉ាង​ភ្លឺ​។​

​លោក ពូ​ទីន មិនបាន​នៅក្នុង​វិមាន​ក្រឹម​ឡាំង​នៅពេល​ហេតុការណ៍​នោះ​កើតឡើង​ទេ ហើយ​ក្រុមអ្នកវិភាគ​សន្តិសុខ បាន​និយាយ​បែប​ចំអក​ចំពោះ​គំនិត​ដែលថា​ឧបទ្ទវ​ហេតុនេះ​គឺជា​ការប៉ុនប៉ង​ធ្វើឃាត​ដ៏​ពិតប្រាកដ​នោះ​៕​

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm