រុស្ស៊ីចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះក្នុងពេលមានសន្តិសុខតឹងតែងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន

2023/05/09 04:34:13 pm        183

រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានចាប់ផ្តើមព្យុហយាត្រាទិវាជ័យជំនះប្រចាំឆ្នាំ នៅលើទីលានក្រហម(Red Square) នៅថ្ងៃទី៩ ខែ ឧសភានេះ ក្នុងពេលមានការរឹតបន្តឹងសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីការវាយប្រហារដោយយាន ដ្រូនជាបន្តបន្ទាប់ រួមទាំងការវាយប្រហារទៅលើទីតាំងការពាររឹងមាំនៅវិមានក្រឹមឡាំង ដែលទីក្រុងមូស្កូ បានដាក់កំហុសទៅលើអ៊ុយក្រែន។ ទិវាជ័យជំនះ គឺជាខួបដ៏មានសារៈសំខាន់សម្រាប់លោក Vladimir Putin ដែលតែងតែរំលឹកដល់ដួងព្រលឹង និងការលះបង់ ដែលបានជួយសហភាពសូវៀតផ្តួលរំលំ របបណាស៊ីអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥ ដើម្បីបំផុសគំនិតស្នេហាជាតិរបស់រុស្ស៊ី។ ទោះជាយ៉ាងណា តំបន់ជាច្រើនរបស់រុស្ស៊ី បានកាត់បន្ថយព្រឹត្តិការណ៍ ដោយសារតែការេព្រួយបារម្ភអំពីការដាក់គោលដៅដោយក្រុមវិច្ឆេទករគាំទ្រអ៊ុយក្រែន។

ទីក្រុងមូស្គូ បានបង្ហាញបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍រតិចជាងមុន ដែលទាក់ទងទៅនឹងការហាត់សមសម្រាប់ព្យុហយាត្រា។ សហភាពសូវៀត បានបាត់បង់ប្រជាជន២៧លាននាក់ក្នុងសង្គ្រាមលោកលើកទី២ ច្រើនជាងប្រទេសដ៏ទៃទៀត។ ទោះជាយ៉ាងណា ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ពលរដ្ឋរុស្ស៊ី បានកើនឡើងកាលពីមួយសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដាក់គោលដៅលើឃ្លាំងស្តុកប្រេង និថងរថភ្លើងដឹកទំនិញ។ កាលពីថ្ងៃទី៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការផ្ទុះជាច្រើនលើក នៅទូទាំងតំបន់គ្រីមៀគ្រប់គ្រងដោយ  រុស្ស៊ី។ ការិយាល័យរបស់លោក Putin បាននិយាយភ្ជាប់ទៅនឹងអ្វី ដែលខ្លួនហៅថា ការវាយប្រហារភេរវកម្មដោយយានដ្រូន លើវិមានក្រឹមឡាំង កាលពីពេលព្រឹកថ្ងៃទី៣ ខែឧសភា ទៅនឹងក្បួនព្យុហយាត្រាទិវាជ័យជំនះ ដែលបានធ្វើឡើងនៅក្រោមកំពែងការពាររឹងមាំសម័យបុរាណ។ ខួបទិវាជ័យជំនះនៅឆ្នាំនេះ ធ្វើឡើងខណៈការស្លាប់និងរងរបួសរបស់រុស្ស៊ី បន្តកើនឡើងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលបច្ចុប្បន្នចូលដល់ខែទី១៥របស់ខ្លួន មុនពេលការវាយបកតាមផែនការធ្វើឡើងដោយអ៊ុយក្រែន ដើម្បីដណ្តើមយកមកវិញនូវទឹកដីដែលត្រូវបានគេចូលកាន់កាប់។ ចាប់តាំងពីឆ្នាំ២០០៨ ក្រោមរបបលោក Putin ខួបជ័យជំនះ បានក្លាយជាឱកាសដើម្បីរំលាយចោលរូបភាពរបស់ប្រទេសរុស្ស៊ីក្រោយរបបកុម្មុយនីស ដែលត្រូវស្តារឡើងវិញឲ្យឈានដល់ភាពអស្ចារ្យនៃឆ្នាំអតីតកាល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm