ពលរដ្ឋភ្ញាក់ផ្អើល ចំពោះមេដាយកម្ពុជា ទទួលបានពីស៊ីហ្គេម២០២៣ និងកំពុងឈរកំពូលតារាង

2023/05/09 05:32:49 pm        439

ភ្នំពេញ៖ ប្រជាពលរដ្ឋបានបង្ហាញការភ្ញាក់ផ្អើល និងមោទកភាពជាខ្លាំង លើអត្តពលិកកម្ពុជា ដែលបានខិតខំប្រឹងប្រែងសម្ដែង និងប្រកួតប្រភេទកីឡានានា ហើយទទួលបាននូវមេដាយជាច្រើន និងកំពុងស្ថិតនៅលើកំពួលតារាង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។

ក្នុងពេលទៅចូលរួមទស្សនាគាំទ្រការប្រកួតកីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិអូឡាំពិក អ្នកគាំទ្រ លើកឡើងថា ពួកគេមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំងរួចម្ដងហើយ កាលពីថ្ងៃបើកព្រឹត្តិការណ៍ ស៊ីហ្គេម ​មិនស្មានថា​កម្ពុជាយើង បានរៀបចំយ៉ាងអស្ចារ្យ ធ្វើឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេស​មាន​ការពេញចិត្តអបអរសាទរ ​និងប្រទេសជាច្រើននៅលើពិភពលោក ​ស្គាល់កាន់តែច្បាស់ពីកម្ពុជា ។

ពលរដ្ឋបានបន្តថា ពួកគេក៏កំពុងមានមោទកភាពជាខ្លាំងផងដែរ ចំពោះលទ្ធផលដែលកម្ពុជាកំពុង​ទទួលបានពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ​ដែលកីឡាករ ​កីឡាការិនីខ្មែរ ខិតខំដណ្ដើមបាននូវ​មេដាយ​ជាច្រើន ពិសេសមេដាយមាសជាច្រើនគ្រឿង ។

ជាមួយនេះ អ្នកគាំទ្រទាំងអស់ បានជូនពរដល់អត្តពលិកកម្ពុជា បន្តនាំមកនូវមេដាយជូន​ប្រទេសជាតិ​បន្តទៀត ​ហើយទោះលទ្ធផលយ៉ាងណាក៏ដោយ​ ពួកគេនៅតែបន្តលើកទឹកចិត្ត និងគាំទ្រជានិច្ច ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ​អត្តពលិកកម្ពុជា រកបានមេដាយ​សរុបប្រមាណ ១០០គ្រឿងហើយ ជូនប្រទេសជាតិ ​ខណៈចំនួននេះ ​គឺជាការរបំបែកកំណត់ត្រាមេដាយ ដែលកម្ពុជាទទួលបានកន្លងមក​ ហើយប្រភេទកីឡាជាច្រើនទៀត​ ក៏ត្រូវបានបំបែកកំណត់ត្រា និងទុកជាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm