រុស្ស៊ីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ដោយយានដ្រូន និងមីស៊ីល

2023/05/09 06:14:44 pm        248

រុស្សីបានវាយប្រហារហ្វូងយានដ្រូនដ៏ធំបំផុតរបស់ខ្លួន អស់រយៈពេលជាច្រើនខែមកនេះប្រឆាំង នឹងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ នៅមុខថ្ងៃឈប់សម្រាកទី៩ ខែឧសភារបស់ប្រទេសរុស្ស៊ី ដែលជាថ្ងៃអបអរដល់ការផ្តួលរលំលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៤៥ ដោយបានវាយប្រហារ រដ្ឋធានីគីវ និងទីក្រុងសមុទ្រខ្មៅ Odesa ហើយបានបាញ់ផ្លោងទៅលើទីក្រុងផ្សេងៗទៀត។

អភិបាលក្រុងគីវ បាននិយាយថា រុស្ស៊ីបានវាយប្រហារដោយដ្រូនអត្តឃាតផលិតដោយអ៊ីរ៉ង់ចំនួន៦០គ្រឿង​ ទៅលើ​គោលដៅរបស់អ៊ុយក្រែន រួមមានដ្រូន៣៦គ្រឿងវាយទៅលើទីក្រុង​របស់​លោក ដែលដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់ទាំងអស់។ ​បំណែកផ្សេងៗបានធ្លាក់បុកចំផ្ទះអគារ​លំនៅឋាន​ និងអគារនានា ​ដោយបណ្ដាលឱ្យមនុស្សយ៉ាងតិច ៥នាក់រងរបួស។

ឃ្លាំងស្តុកអាហារមួយកន្លែង ត្រូវបានឆេះដោយមីស៊ីល ក្នុងទីក្រុង Odesa ជាទីដែលក្រុមមន្ត្រីបាន​រាយការណ៍ថា មនុស្ស៣នាក់ បានរងរបួស។ វាគឺជាវាយប្រហារដោយហ្វូងយានដ្រូនដ៏ធំបំផុតនៅក្នុងយុទ្ធនាការវាយប្រហារផ្លូវ​អាកាស​ជាថ្មីរបស់រុស្សី ​ដែលបានចាប់ផ្តើមកាលពី ​១០ថ្ងៃមុន ​បន្ទាប់ពីមានការស្ងប់ស្ងាត់ តាំងពី​ដើមខែមីនាមក។

មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រារព្ធទិវាជ័យជម្នះនៅថ្ងៃទី៨ ខែឧសភាជា​ជាងថ្ងៃទី៩ ខែឧសភា ​ដោយបានផ្លាស់ប្តូរកាលបរិច្ឆេទនៃថ្ងៃឈប់សម្រាក​នេះឱ្យត្រូវគ្នា​នឹង​ទម្លាប់របស់សម្ព័ន្ធមិត្តលោកខាងលិច។«សូមឱ្យជ័យជម្នះរបស់យើងលើអំពើអាក្រក់នាពេលបច្ចុប្បន្នរបស់ពួក Rashism គឺជាវិធីសាស្ត្រ​ដ៏ល្អបំផុត ដើម្បីជាការគោរពដល់ការចងចាំរបស់អ្នកដែលបានប្រយុទ្ធ​នឹងពួកណាស៊ី»។ នេះជាការលើកឡើងរបស់លោក Zelenskiy ក្នុងសុន្ទរកថាជាវីដេអូ ​កាលពីយប់ថ្ងៃចន្ទ ដោយ​ប្រើប្រាស់​ពាក្យពេចន៍ធម្មតាទូទៅ ​ក្នុងប្រទេសអ៊ុយក្រែន ដើម្បីនិយាយសម្ដៅដល់ពួកហ្វាស៊ីស​និយមរុស្ស៊ី។

រុស្ស៊ីបានវាយលុកលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ​ឆ្នាំ២០២២ ​ដោយនិយាយថា ខ្លួនចង់កម្ទេចពួកណាស៊ីជិត​ខាងរបស់ខ្លួន​ ដើម្បីការពារប្រទេសរុស្ស៊ី។​ អ៊ុយក្រែន និង​សម្ព័ន្ធមិត្តលោកខាងលិច ​បានលើកឡើងថា ​សង្រ្គាមរបស់ទីក្រុងម៉ូស្គូនេះ គឺជាការ​ច្បាមយកទឹកដីតាម​បែប​ចក្រពត្តិនិយម៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm