អាមេរិក ព្យាយាមរឹតបន្តឹងព្រំដែន ខណៈជនអន្តោប្រវេសន៍ប្រមូលផ្ដុំគ្នាមុនបញ្ចប់ការរឹតត្បិតមាត្រា៤២

2023/05/09 06:30:53 pm        128

រដ្ឋបាលលោក Bidenនិងអាជ្ញាធររដ្ឋ Texas កំពុងបញ្ជូនកងកម្លាំងអនុវត្តន៍ច្បាប់ទៅកាន់ព្រំដែន​អាមេរិក -ម៉ិកស៊ិក ដើម្បីត្រៀមទប់ការកើនឡើងណាមួយក្នុងការធ្វើអន្តោប្រវេសន៍​ដោយខុសច្បាប់​នៅពេលដែលវិធានការរឹតត្បិតការឆ្លងរាលដាលវីរុស COVID-19 ត្រូវគេស្គាល់ថា ជាមាត្រា៤២ នឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ប្រភពមួយចំនួន បាននិយាយថា ភ្នាក់ងារជំនាញស៊ើបអង្កេតនិងកងទ័ពអាកាសរាប់រយនាក់ មកពី​ក្រសួងសន្តិសុខមាតុភូមិអាមេរិក ​កំពុងត្រូវបានដកចេញពីតួនាទីប្រចាំថ្ងៃដើម្បីជួយគ្រប់គ្រង​ព្រំដែន ។

លោក Greg Abbott អភិបាលរដ្ឋ Texas បាននិយាយថា ​ស្របពេលជាមួយគ្នានេះ រដ្ឋនេះ បាន​បញ្ជូនអង្គភាពឆ្មាំជាតិដែលត្រូវបានបណ្ដុះបណ្ដាលជាពិសេសកាលពីថ្ងៃចន្ទទៅកាន់គោលដៅដែលជាចំណុចក្ដៅ ជាទីដែលក្រុមជនអន្តោប្របេសន៍ព្យាយាមចូលទៅសហរដ្ឋអាមេរិក​ដោយខុសច្បាប់។

វិធានការណ៍ទាំងនេះ ​គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ពីសំណាក់​លោកប្រធានាធិបតី Joe Biden រួមទាំងក្រុមមន្ត្រីរបស់រដ្ឋ និងថ្នាក់តំបន់ ដើម្បីត្រៀមសម្រាប់ការ​បញ្ចប់​បទ​បញ្ជាមាត្រាទី៤២ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

បទបញ្ជាដែលបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០២០មក នឹងអនុញ្ញាតឲ្យក្រុមមន្ត្រីសហរដ្ឋអាមេរិក បញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញភ្លាមៗ ដោយគ្មានឱកាសស្វែងរក​សុំសិទ្ធិជ្រកកោន​នៅសហរដ្ឋអាមេរិកបានឡើយ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        20
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm