អ៊ីស្រាអែល សម្លាប់មន្ត្រីជាន់ខ្ពស់ក្រុមជីហាតអ៊ីស្លាម ក្នុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា

2023/05/09 06:38:15 pm        231

កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា មន្ត្រីជាន់ខ្ពស់៣នាក់ របស់ក្រុមជីហាតអ៊ីស្លាម ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃអង្គារនេះ។

អ៊ីស្រាអែល បានចាត់ទុកលោក Khalil Bahitini ជាមន្ត្រីប្រតិបត្តិការជាន់ខ្ពស់របស់ក្រុមAl-Quds ជាស្លាបយោធារបស់ចលនាជីហាតអ៊ីស្លាម(PIJ) ជាការគំរាមដែលកើតមានឡើងចំពោះសន្តិសុខជនស៊ីវិលរបស់អ៊ីស្រាអែល និងជាអ្នកទទួលខុសត្រូវចំពោះសកម្មភាពភេរវកម្មទាំងអស់ពីតំបន់ហ្គាហ្សា​ភាគខាងជើងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលរួមមានទាំងការបាញ់រ៉ុក្កែតពីតំបន់ហ្គាហ្សា ទៅកាន់អ៊ីស្រាអែល​ កាលពីខែមុន។

មនុស្ស២នាក់ផ្សេងទៀត ដែលត្រូវដាក់គោលដៅ គឺលោក Jahed Ahnam ជាសមាជិកជាន់ខ្ពស់ របស់កងកម្លាំងរ៉ុក្កែតក្រុមជីហាតអ៊ីស្លាម និងអ្នកប្រតិបត្តិការជាន់ខ្ពស់របស់ក្រុមជីហាតអ៊ីស្លាម លោក Tarek Az Aldin ។

អ៊ីស្រាអែល និយាយថា ក្រុមប្រតិបត្តិការខែលការពារនិងបាញ់រ៉ុក្កែត បានបន្ត ហើយកងកម្លាំង​ការពារ​ជាតិអ៊ីស្រាអែល បានណែនាំជនស៊ីវិលនៅតំបន់ជុំវិញតំបន់ហ្គាហ្សា នៅតែស្ថិតក្នុងទីជិតខាង​នៃជំរំ​ដែលត្រូវបានរៀបចំ រហូតដល់ថ្ងៃពុធ។

នៅព្រឹកថ្ងៃអង្គារនេះ អ៊ីស្រាអែល បានប្រកាសបិទផ្លូវនិងទីតាំងជាច្រើនកន្លែង នៅជុំវិញតំបន់​ហ្គាហ្សា និងបានណែនាំការធ្វើដំណើរលើផ្លូវផ្សេងទៀត​នៅក្នុងតំបន់នៅជិតបរិវេណនោះ។

ខណៈមានការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែល ការផ្ទុះជាច្រើនបានកើតឡើងនៅទូទាំង​តំបន់ហ្គាហ្សា នៅព្រឹកថ្ងៃអង្គារនេះ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា មនុស្ស១២នាក់ស្លាប់ និង២០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm