ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយសម្តេចតេជោ ប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធជួរមុខ ចំណុះយោធភូមិភាគទី៤

2023/05/09 07:50:15 pm        131

ឧត្តរមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអាវភ្លៀង និងសម្ភារៈ មួយចំនួន​ទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធប្រចាំទី៣ ចំណុះឱ្យយោធភូមិភាគទី៤ ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៨ ខែឧសភា ម្សិលមិញនេះ ។

ក្នុងឱកាសនេះដែរឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការ​សួរសុខទុក្ខ និងក្តីនឹករឭកពីសម្តេចទាំងទ្វេ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ដែលជានិច្ចជាកាលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបំពេញ តួរនាទីភារកិច្ចរបស់ខ្លួន​ប្រកបដោយភាពអង់អាចក្លាហាន​ គ្រប់កាលៈទេសៈ កងកម្លាំង ទាំងអស់តែងតែ​ចុះជួយអន្តរាគមន៍​សង្រ្កោះរាល់បញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងតំបន់របស់ខ្លួន ពិសេសនោះជួយ​ដល់ប្រជាពលរដ្ឋែលរងគ្រោះបានគ្រប់ពេលវេលាទាំងផ្នែកសន្តិសុខសុវត្ថិភាព សង្គម។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា បើទោះបីជាពេលវេលានេះកម្ពុជា​កំពុងតែមានភាពសំបូរ​សប្បាយ​ជាមួយការ​និងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងណាក្ដី ក៏​សម្តេច​ទាំងទ្វេ​មិនដែល​ភ្លេចចំពោះបងប្អូនកងកម្លាំង​ដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែននោះឡើយ។

ឯកឧត្តម បានបន្ថែមទៀតថា ក្នុងកាលៈទេសៈពេលនេះ រាជរដ្ឋាភិបាលកម្ពុជា​បាន​និងកំពុង​ខិតខំប្រឹងប្រែង​យ៉ាងសស្រាក់សស្រាំ​ក្នុងការរៀបចំព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើកទី៣២ ​និង​លើកទឹកចិត្តដល់ក្រុមកីឡាករតំណាងព្រះរាជាណាចក្រកម្ពុជា ​ក៏​ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល​នូវតែ​បន្តយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ដល់​កងកម្លាំងប្រដាប់អាវុធជួរមុខ​គ្រប់រូប​ដែល​បាននិងកំពុងបំពេញភារកិច្ចប្រចាំ ​ការងារ​ស្នូលនៅតាមភូមិសាស្រ្តរបស់កងកម្លាំង​ទាំងអស់​ប្រកបដោយ​ភាពទទួលខុសត្រូវខ្ពស់បំផុត ​ជាពិសេសកងកម្លាំង​ដែលឈរជើង​តាម​ខ្សែរបន្ទាត់ព្រំដែន។

ក្នុងនោះដែរ​ឯកឧត្តម ហ៊ុន ម៉ានី ក៏បានប្រគល់ជូននូវ ​អាវភ្លៀង ​អង្ករ​និង​ថវិកា​មួយចំនួន​ដល់អង្គភាព​នីមួយៗផងដែរ៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm