ទំនាក់ទំនងចិន-អាមេរិក មានសារៈសំខាន់យ៉ាងខ្លាំងដល់ពិភពលោក

2023/05/09 08:58:31 pm        330

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង មិនត្រឹមតែសម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ពិភពលោកផងដែរ។

លោក បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសចិន លោក Nicholas Burns នាទីក្រុងប៉េកាំង។

ដោយធ្វើការកត់សម្គាល់លើស្របមតិគ្នាជាឯកច្ឆ័ន្ទរវាងមេដឹកនាំកំពូលរបស់ចិន និងអាមេរិកកាល​ពីខែ​វិច្ឆិកាឆ្នាំមុន លោក Qin បានថ្លែងថា សន្ទុះអភិវឌ្ឍន៍ជាវិជ្ជមានដែលកើតឡើងពីការប្រឹងប្រែង​ដ៏លំបាក រវាងភាគីទាំង២ ត្រូវបានបំផ្លាញដោយពាក្យសម្ដី និងទង្វើខុសឆ្គងរបស់អាមេរិក។

លោក Qin បាននិយាយថា ខណៈរបៀបវារៈនៃកិច្ចចរចានិងកិច្ចសហប្រតិបត្តិការដែល​បាន​ព្រមព្រៀងគ្នា ត្រូវបានរំខាន វាជាការចាំបាច់ណាស់ ក្នុងការធ្វើឱ្យមានស្ថិរភាពដល់ទំនាក់ទំនងចិន-អាមេរិក និងបញ្ចៀសនូវស្ថានការណ៍ដែលកាន់តែអាក្រក់ទៅ និងទប់ស្កាត់កុំឲ្យកើត​មាន​ហេតុការណ៍​អាក្រក់នានា រវាងប្រទេសទាំង២។

ដោយបង្ហាញពីគោលការណ៍នៃ «ការគោរពគ្នាទៅវិញទៅមក សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» លោក Qin បានចង្អុលបង្ហាញថា ប្រទេសចិនសង្ឃឹមថា ភាគីអាមេរិកនឹងធ្វើដំណើរក្នុងទិសដៅតែមួយជាមួយប្រទេសចិន​ ដើម្បីរុញឱ្យទំនាក់ទំនងចិន-អាមេរិកចេញពីស្ថានភាពដ៏លំបាក ​ហើយត្រឡប់ទៅលើមាគ៌ាត្រឹមត្រូវវិញ។

លោក បាននិយាយថា ភាគីអាមេរិកគួរតែកែតម្រូវទស្សនៈរបស់ខ្លួន​ ចំពោះប្រទេសចិន វិលទៅ​រកភាព​ត្រឹមត្រូវសមហេតុផលវិញ​ និងសម្រេចឱ្យបានជោគជ័យទៅវិញទៅមក ក្នុងការអភិវឌ្ឍ​ឱ្យកាន់តែប្រសើរឡើងនៃប្រទេសនីមួយៗ​ ដោយបន្ថែមថា ​សហរដ្ឋអាមេរិកមិនគួរនិយាយពីការ​ទំនាក់ទំនងនៅផ្នែកម្ខាង​ ខណៈបន្ត​សង្កត់សង្កិន​ និងទប់ស្កាត់ចិន នៅផ្នែកម្ខាងទៀតនោះទេ។

ដោយធ្វើការកត់សំគាល់ថា អាមេរិកត្រូវតែគោរពដែនកំណត់របស់ចិន បញ្ឈប់សកម្មភាព​ធ្វើ​ឲ្យប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ ​និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ​លោក Qin បានរំលឹកឡើងវិញថា​ សហរដ្ឋអាមេរិក​គួរតែ​ដោះស្រាយ​បញ្ហាតៃវ៉ាន់ឱ្យ​បានត្រឹមត្រូវ ហើយ​ឈប់«បំពានគោលការណ៍ចិនតែ១»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm