ឯកឧត្ដម ហ៊ុន ម៉ាណែត ស្នើមន្ត្រីនៅតាមមូលដ្ឋាន ខិតខំបម្រើពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត

2023/05/09 10:59:16 pm        289

ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា, ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង១០ ៥ ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ ស មាជិក សមាជិកាគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជាប្រចាំ ជាពិសេសក្នុងអំទ្បុងពេលដែលរាជធានីភ្នំពេញរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជាក់ស្តែងមួយរ វាងប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើប្រជាជន។

ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សរាជធានី និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំព្រឹ ត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រហូតព្រឹ ត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានដំណើរការកម្មវិធីបើកដោយជោគជ័យ និងកំពុងបន្តដំណើរការទៅមុខដោយរលូន តាមការគ្រោងទុក។ 

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើ និងសំណូមពរដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា សំដៅធានាការពារសន្តិភាព ស្ថិរភាព សុភមង្គល និងជីវ ភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ដែលកត្តាទាំងអស់នេះ គឺជាភាពរឹងមាំរបស់គណបក្សយើងតាំងពីដើមរៀងមក៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm