មនី្ទរពេទ្យព្រះអង្គឌួង បើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល សម្រាប់ដូសទី២ ជូនឥស្សរជន និងប្រជាពលរដ្ឋ

2021/05/06 07:14:23 pm        35

ភ្នំពេញ ៖ មនី្ទរពេទ្យព្រះអង្គឌួង​ នាព្រឹកថ្ងៃទី៦ ឧសភានេះ បើកយុទ្ធនាការចាក់វ៉ាក់សាំង​កូវីសែល សម្រាប់ដូសទី២ ដែលទទួលអាជ្ញាបណ្ណផលិតពីក្រុមហ៊ុន AstraZeneca ជូនឥស្សរជន និងប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានបច្ចេកទេសមនី្ទរពេទ្យព្រះអង្គឌួង និងជាប្រធាន​ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ បាន​ឲ្យដឹងថា សម្រាប់ថ្ងៃទី៦ ឧសភានេះ ជាថ្ងៃដែល​រាជ​រដ្ឋា​ភិបាល បានបើកការបិទខ្ទប់ មនី្ទរពេទ្យព្រះអង្គឌួង បានបើកយុទ្ធនាការចាក់​វ៉ាក់សាំង​កូវីដ១៩ ដូសទី២ ប្រភេទកូវីសែល សម្រាប់ឥស្សរជន និងប្រជាពលរដ្ឋ។ ដោយឡែកការចាក់វ៉ាក់សាំងកូវីសែល សម្រាប់ដូសទី១ កន្លងមកនេះ ក្រុមគ្រូពេទ្យបាន​ចាក់​វ៉ាក់សាំង​ជូនបានចំនួនជាង៤០០០នាក់។ ហើយសម្រាប់ដូសទី២នេះ មនី្ទរពេទ្យបានរក្សាវ៉ាក់​សាំង​ទុកសម្រាប់ចាក់ជូនគាត់ គឺមិនឲ្យមានការខ្វះខាតនោះទេ។

ជាមួយគ្នានោះដែរ ឥស្សរជន និងប្រជាពលរដ្ឋ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មកទទួល​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ កូវីសែល នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង បាននិយាយស្រដៀងគ្នាថា​ គាត់ទាំងអស់គ្នានេះ បានមកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២នេះ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ ចំពោះរូបគាត់ផ្ទាល់ ក្រុមគ្រួសារ ប្រជាពលរដ្ឋទូទៅ​នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា សូមអរគុណ ដឹងគុណរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យជួរទាំងអស់ ដែលបានខិតខំបម្រើ និងថែទាំព្យាបាលបងប្អូនប្រជាពលរដ្ឋ។

បើតាមលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ក្នុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនឥស្សរជន និងប្រជាពលរដ្ឋ គឺនៅក្នុងមនី្ទរពេទ្យតែងតែរក្សាតាមគោលការណ៍  របស់រាជរដ្ឋាភិបាល ដោយអនុវត្ត៣ការពារ និង៣កុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ កុំទទួលយកការឆ្លងកូវីដ១៩ ពីកន្លែងចាក់វ៉ាក់សាំងកូវីដ១៩។ សង្ឃឹមថា ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស គ្រប់ចំនួនជាង១០លាននាក់ នឹងធ្វើឲ្យប្រទេសកម្ពុជា ឈប់ឆ្លង និងរីករាលដាលមេរោគកូវីដ១៩ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់​នៅមាន​សេចកី្តសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា ដំណើរការល្អឡើងវិញ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        229
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm