ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មេបញ្ជាការក្រុមជីហាតអ៊ីស្លាម នៅតំបន់ហ្គាហ្សា​

2023/05/09 11:33:04 pm        103

​យ៉ាងហោចណាស់​ជន​ប៉ា​ឡេ​ស្ទី​ន ១២​នាក់ រួមទាំង​មេបញ្ជាការ​៣​នាក់​របស់​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត​អ៊ីស្លាម ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សា​។

​មន្ត្រី​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ននិយាយថា ស្ត្រី​ ៣​នាក់ និង​កុមារ​៣​នាក់ ស្ថិត​ក្នុងចំណោម​អ្នកស្លាប់ ខណៈ​មនុស្ស​២០​នាក់​ផ្សេងទៀត​រងរបួស​។ អ៊ីស្រាអែល​និយាយថា ខ្លួន​បានចាប់ផ្តើម​ប្រតិបត្តិការ​មួយ ដាក់​គោលដៅ​លើ​ក្រុម​សកម្មប្រយុទ្ធ ដែល​បង្ក​ការគំរាមកំហែង​ខ្ពស់​ដល់​ពលរដ្ឋ​របស់​ខ្លួន​។​

​ក្រុម​ជី​ហាត​អ៊ីស្លាម បាន​សន្យា​សងសឹក ហើយ​ក្រុម​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​តំបន់​ហ្គា​ហ្សា ត្រូវបាន​គេ​រំពឹងថា នឹង​ឆ្លើយតប​ដោយ​ការបាញ់​គ្រាប់​រ៉ុក្កែត​ចូលទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​។

​ក្រុម​អ្នកឆ្លើយឆ្លង​ព័ត៌មាន និយាយថា កក្តា​សំខាន់​មួយ​នឹង​ជាការ​ពង្រីក​ដល់​ក្រុម​ហា​ម៉ាស់ ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​មក​ចូលរួម​។ មន្ត្រី​អ៊ីស្រាអែល ត្រូវបាន​គេ​និយាយថា នឹង​ត្រៀម​ទប់ទល់​សម្រាប់​ការវាយប្រហារ​រយៈពេល​ច្រើន​ថ្ងៃ​។ យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​អ៊ីស្រាអែល​៤០​គ្រឿង បាន​វាយប្រហារ​នៅក្នុង​រលក​នៃ​ការវាយប្រហារ​តាម​អាកាស​នៅពេល​ព្រឹក​ព្រហាម​ជា​បន្តបន្ទាប់​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា ដោយ​ស្រោច​ទៅលើ​លំនៅឋាន​នានា និង​បណ្តាល​ឲ្យ​ប្រជាជន​មានការ​ភ័យ​ស្លន់ស្លោ​។

​យោធា​អ៊ីស្រាអែល និយាយថា បន្ថែម​លើ​ការដាក់​គោលដៅ​លើ​សកម្មប្រយុទ្ធ​៣​នាក់ យន្តហោះ​របស់ខ្លួន បាន​វាយប្រហារ​លើ​ទីតាំង​ចំនួន​១០​កន្លែង ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​អាវុធ និង​ទីតាំង​យោធា​ក្រុម​ជី​ហាត​អ៊ីស្លាម​ចំនួន ​៦​កន្លែង​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        8
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        56
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm