គណៈកម្មការ​ជំនាញ​ពិភាក្សា​ដោះស្រាយ ចំពោះ​ករណី​បាក់​ច្រាំង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម

2023/05/09 11:52:21 pm        570

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២៣ ក្រសួង​បាន​បើក​កិច្ចប្រជុំ​គណៈ​កម្មការ​អន្ដរក្រសួង ដើម្បី​សិក្សា និង​ដោះស្រាយ​បញ្ហា​ការបាក់​ច្រាំងទន្លេ​បាសាក់​-​ទន្លេ​ហ៊ូ​វ និង​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ប៊ិ​ញ​យី ក្រោម​អធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សមាជិក​-​សមាជិកា គណៈកម្មការ​អន្ដរក្រសួង​ជាច្រើន​។​

​ក្នុង​ពិធី​នោះ ឯកឧត្តម ​រដ្ឋលេខាធិកា​រ​បាន​រម្លឹក​ដោយ​សង្ខេប​ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​ការងារ​ថ្មី​របស់​គណៈកម្មការ​អន្ដរក្រសួង​ ដែល​សម្រេចបាន​ជាច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​បាក់​ច្រាំងទន្លេ និង​ព្រែក​នេះ​ផងដែរ​។ ឯកឧត្តម​បានឱ្យដឹង​ទៀតថា ផ្អែក​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​, រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈកម្មការ​អន្ដរក្រសួង​ជួបប្រជុំ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ពិភាក្សា និង​ដោះ​ស្រា យ​បញ្ហា​បាក់​ច្រាំង​ទន្លេបាសាក់​-​ទន្លេ​ហ៊ូ​វ និង​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ប៊ិ​ញ​យី និង​បញ្ហា​ប្រឈម​មួយចំនួនទៀត ​រវាង​ក​ម្ពុ​ជា​-​វៀតណាម នៅពេល​វេលា​សមស្រប​ណាមួយ​។​

​លោក សួស ប្រាថ្នា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ជា​ប្រធាន​នា យក​ដ្ឋា​ន​កិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និង​ខេត្ត បាន​បញ្ជាក់ជូន​អង្គប្រជុំ​អំពី​ស្មារតី នៃ​កិច្ចប្រជុំ​លើក​ទី​១២ ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ដែល​ប្រ​ព្រឹ ត្ត​ឡើង​នាពេល​កន្លងទៅនេះ ហើយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដើម្បី​ជំ​រុញឱ្យ​ក្រុមការងារ​ថ្នាក់ជាតិ​នៃ​ប្រទេស​ទាំងពីរ​ជួបពិភាក្សា​គ្នា ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​កុំឱ្យ​មានការ​បាក់​ច្រាំងទន្លេ​បាសាក់​-​ទន្លេ​ហ៊ូ​វ និង​ព្រែក​ជ្រៃ​ធំ​-​ព្រែក​ប៊ិ​ញ​យី បន្ថែមទៀត ដោយ​ឈរលើ​មូលដ្ឋាន​គោរព​អធិបតេយ្យ និង​បូ​រណ ភាព​ទឹកដី​របស់​ប្រទេស​នីមួយៗ​។​

​ក្នុង​ពិធី​នោះដែរ តំណាង​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន តំណាង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​បទ​បង្ហាញ​បច្ចេកទេស​អំពី​មូលហេតុ​ដែលនាំឱ្យ​មានកា​របាក់​ច្រាំងទន្លេ និង​ព្រែក ព្រមទាំង​បញ្ជាក់​អំពី​ទិន្នន័យ​ច្រាំងទន្លេ និង​ព្រែក​ដែល​បាន​បាក់​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​ពេលបច្ចុប្បន្ន​៕ ដោយ​៖ គង់ ឌិន ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        74
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm