អេស្ប៉ាញពិចារណាលើការបញ្ចប់ ឬលុបចោលគម្រោងទិដ្ឋាការមាសជម្លោះ

2023/05/10 12:07:05 am        464

អេ​ស្ប៉ា​ញ អាច​នឹង​ដកចេញ ឬ​លុបចោល​គម្រោង​ទិដ្ឋាការ​មាស​របស់ខ្លួន ដែល​នឹង​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ដល់​ជនបរទេស​ដែល​វិនិយោគទុន​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេសមួយ​នេះ។ នេះ​បើ​យោង​តាម​ការអះអាង​រប​ស់រប​ស់លោក Iñigo Errejon គឺជា​មេដឹកនាំ​គណបក្ស​និយម​ឆ្វេង​ដែល​ចរចា​បញ្ហា​មួយ​នេះ​ជាមួយ​រដ្ឋាភិបាល។

លោក Errejon និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា គណបក្ស Mas Pais របស់លោក បាន​ឈានដល់​កិច្ចព្រមព្រៀង​បឋម​ជាមួយ​ក្រសួង​សន្តិសុខ​សង្គម ដើម្បី​បញ្ចប់​កម្មវិធី​មួយ​នេះ ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នកទិញ​អ​ច​នលទ្រព្យ​តម្លៃ​យ៉ាងហោច ៥០​ម៉ឺន​អឺរ៉ូ​ (​ស្មើ​ជាង ៥៥០.០០០​ដុល្លារ​) ហើយ​ក្រុមគ្រួសារ​របស់​ពួកគេ ទទួលបាន​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​រយៈពេល ៣​ឆ្នាំ។

លោក Errejon និយាយថា សញ្ជាតិ​អេ​ស្ប៉ា​ញ​ពុំ​អាច​ទិញ​-​ដូរ​បានទេ ហើយ​ទិដ្ឋាការ​មាស​នាំ​ឲ្យ​មានការ​ហក់​ឡើង​ខ្ពស់​តម្លៃ​ផ្ទះជួល និង​បង្ខំ​អ្នកស្រុក​ចាក​ស្រុកទេស​របស់​ពួកគេ ដោយ​ពុំ​អាចបង្កើត​ការងារ​ថ្មី​បាន ។

ក្រសួង​នឹងមិន​បញ្ជាក់​ពី​ផែនការ​ណាមួយ​នៃ​ការលុបចោល​កម្មវិធី​នោះទេ ។ មន្ត្រី​មួយរូប​ដែល​នៅ​ស្និត​នឹង​កិច្ចពិភាក្សា​មួយ​នេះ និយាយថា ពុំទាន់​មាន​កិច្ចព្រមព្រៀង​ណាមួយ​ឈានដល់​នោះទេ ស្រប​ពេលដែល​ក្រសួង​នៅ​សិក្សា​បន្ថែមទៀត​លើ​សំណើរ​របស់​គណបក្សនយោបាយ។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ កាសែត El Pais បាន​រាយការណ៍​ថា អេ​ស្ប៉ា​ញកំពុង​ពិចារណា​លើ​តម្រូវការ​តឹងរឹង​ជាង​មុន​សម្រាប់​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​មាស។

ខណៈពេល​នោះដែរ សហភាព​អឺរ៉ូប បាន​ជំរុញ​ឲ្យ​ប្រទេស​សមាជិក​របស់ខ្លួន បញ្ចប់​កម្មវិធី​មួយ​នេះ ដែល​អនុញ្ញាត​ឲ្យ​ក្រុម​វិនិយោគិន​ទទួលបាន​សញ្ញា​តិ ព្រមទាំង​រឹតបន្តឹង​ការត្រួតពិនិត្យ ពេលដែល​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ស្នាក់នៅ ដោយ​ពួកគេ​ចាត់ទុកថា វា​គឺជា​ហានិភ័យ​សន្តិសុខ និង​ការលាង​លុយកខ្វក់។ ដោយឡែកប្រទេសជិតខាង​ព័រ​ទុយ​ហ្គា​ល់ និយាយ​ដែរ​ថា ពួកគេ​នឹង​បញ្ចប់​គម្រោង​ស្រដៀង​គ្នា​នេះ​នៅ​ខែមីនា ឆ្នាំក្រោយ៕​

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm