សម្តេចតេជោ ទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញ​ជិ​ញ

2023/05/10 01:07:09 am        633

​ភ្នំពេញ៖ ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២ នៅ​ក្រុង​ឡា​ប៊ូ​ន​បា​ចូ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ នៅ​រសៀល ថ្ងៃទី​៩​ឧសភា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ធ្វើ​ជំនួប​កំពូល​ជាមួយ ឯកឧត្តម ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម។​

ក្នុងជំនួប​ជាមួយ ឯកឧត្តម ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម ឯ​ឧ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការបើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកបដោយ​ភាពជោគជ័យ​និង​អស្ចារ្យ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ការកោតសរសើរ ពី​សំណាក់​នាយករដ្ឋមន្ត្រី​វៀតណាម​។

ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ផងដែរ​ថា កម្ពុជា​មានបំណង​ទិញ​អគ្គិសនី​ពី​ប្រទេស​ឡាវ ចេញមក​កាន់​កម្ពុជា​ហើយ​បន្ត​លក់​ទៅកាន់​ប្រទេស​សិង្ហ​បុរី ដោយ​ថ្មីៗ​នេះ​ដើម្បី​ទទួលបាន​កិច្ចការងារ​នេះ ជោគជ័យ​ក្នុងការ​អូស​ខ្សែ​បញ្ជូន​ក្រោម​បាតសមុទ្រ​នោះ ក៏​ត្រូវការ​ភូមិសាស្ត្រ​ទឹកដី​របស់​វៀតណាម​ខាង​ត្បូង​តំបន់​កា​ម៉ៅ បន្ត​ឆ្ពោះទៅ​ប្រទេស​ម៉ាឡេស៊ី​និង​បន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។

ក្នុងន័យនេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ​នាយករដ្ឋមន្ត្រី​វៀតណាម ឱ្យជួយ​សម្របសម្រួល​កិច្ចការ​នេះ ទទួលបាន​ជោគជ័យ ខណៈ​ដែល​កម្ពុជា​ក៏បាន​រៀបចំ​ឯកសារ​នា​នា ពាក់ព័ន្ធ​ទៅកាន់​ស្ថាប័ន​របស់​វៀតណាម​រួចរាល់​ហើយ​ដែរ​។ តប​តាម​ការស្នើសុំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម បាន​លើកឡើងថា ឯកឧត្តម​បានទទួល នូវ​ព័ត៌មាន​នេះហើយ ឯកឧត្តម​នឹង​បញ្ជូនទៅ​ឲ្យ​ក្រុមការងារ​ជំនាញ​ពិនិត្យ​ទៅលើ​កិច្ចការ​នេះ​។ នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​វៀតណាម​បាន​គោរព​អញ្ជើញសម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​វៀតណាម​នាពេលខាងមុខ​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm