សម្តេច​តេ​ជោ ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Taur Matan Ruak នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត

2023/05/10 01:11:54 am        576

ភ្នំពេញ៖ ក្នុងឱកាស​អញ្ជើញ​ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤២​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ជួប​ជាមួយ ឯកឧត្តម Taur Matan Ruak នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត ផងដែរ​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ជ្រុំ​ជ្រែង​កិច្ចការងារ​យ៉ាងច្រើន ពី​ដើម​រៀងមក​ដើម្បី​ឲ្យ​សមាគម​អាស៊ាន​ទទួលយក​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី​១១ ជាមួយ​គ្រួសារ​អាស៊ាន​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ក៏បាន​ជំរាប​សម្តេច​តេ​ជោ​ថា វត្តមាន​របស់​ទី​ម័​រ​ខាងកើត​មកកាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការជួយជ្រោមជ្រែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នោះទេ។

ឯកឧត្តម​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត បាន​ជំរាប​សម្តេច​ថា ការអញ្ជើញ​របស់​ទី​ម័​រ​ឡេ​ស្ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅឯ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលនេះ គឺជា​លើកទីមួយ នៃ​ប្រវត្តិសាស្ត្រ​ដែល​សម្តេច​តេ ជោ ហ៊ុន សែន បាន​ជ្រោមជ្រែង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​បំណង​របស់​សម្តេច​ចង់​ឲ្យ​ទី​ម័​រ​ខាងកើត ចូល​ជា​សមាជិក​ពេញសិទ្ធិ​តែម្តង​នៅ​អាស៊ាន។ អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​ទី​ម័​រ​ខាងកើត សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច​ចង់​ឲ្យ​ទី​ម័​រ​មាន​សន្តិសុខ​ស្បៀង​។

សម្តេច​បន្តថា សម្តេច​មានបំណង​ចង់​ឲ្យ​អ្នកវិនិយោគ​របស់​ទី​ម័​រ​ខាងកើត មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​រោងចក្រ​កិនស្រូវ​នាំ​អង្ករ​ចេញទៅ​កាន់​ទី​ម័​រ ដោយឡែក​កន្ទក់​សម្រាប់​ផលិត​ជា​ចំណី​សត្វ​។

សម្តេច​បានបញ្ជាក់​បន្ថែម​ថា ប្រសិនបើ​ប្រទេស​ទី​ម័​រ​ឯកភាព កម្ពុជា​នឹង​បញ្ជូន​អ្នកជំនាញ​ផ្នែក​កសិកម្ម​ទៅ​សិក្សា​ដី​នៅឯ​ប្រទេស​ទី​ម័​រ​ខាងកើត ថា​តើ​ស្ថានភាព​ដី​នៅ​ទីនោះ​អាច​ដាំ​ដុះ​ទៅលើ​ដំណាំ​អ្វី​បាន​ផល​ច្រើន​។ ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ទី​ម៉​រ​ខាងកើត បានទទួល​យក​នូវ​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ​ស្បៀង​ ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ខ្លួនឯង និង​មាន​សន្តិសុខ​ស្បៀង​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm