ជនអន្តោប្រវេសន៍ម្រមូលផ្ដុំគ្នាតាមបណ្ដោយព្រំដែនអាមេរិក-ម៉ិកស៊ិក មុនពេលបញ្ចប់នៃវិធានការរឹតបន្តឹងកូវីដ

2023/05/10 05:40:56 pm        140

ខណៈការរឹតបន្តឹងសម័យ-COVID ហៀបនឹងបញ្ចប់ ភ្នាក់ងារព្រំដែនរបស់សហរដ្ឋអាមេរិកនៅក្រុង El Paso រដ្ឋតិចសាស់ កាលពីថ្ងៃអង្គារ បានជំរុញឲ្យជនអន្តោប្រវេសន៍រាប់រយនាក់ ដែលប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុង សហការជាមួយអាជ្ញាធរ ខណៈដែលការឆ្លងដែនខុសច្បាប់ បានកើនឡើងនៅមុនពេលបញ្ចប់នៃវិធានការរឹតបន្តឹងទប់ស្កាត់វីរុស COVID-19 តាមព្រំដែន ដែលគេស្គាល់ថា មាត្រាទី 42 (Title 42) នៅចុងសប្តាហ៍នេះ។

ក្នុងពេលជាមួយគ្នានេះ ជនអន្តោប្រវេសន៍កំពុងប្រមូលផ្តុំគ្នានៅចំណុចផ្សេងៗ នៅខាងប្រទេសម៉ិចស៊ិកនៃព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយសង្ឃឹមនឹងបានធ្វើឆ្លងកាត់ព្រំឆ្លងដែន នៅពេលគោលនយោបាយព្រំដែន មានការកែប្រែ នៅមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែឧសភា។

សកម្មជនសិទ្ធិជនអន្តោប្រវេសន៍ លោកស្រី Gladys Canas បាននិយាយថា ក្នុងទីក្រុង Matamoros របស់ប្រទេសម៉ិកស៊ិក ពួកជនអន្តោប្រវេសន៍ បានទិញទូកពោងបណ្ដែតទឹក និងអាវពោងសុវត្ថិភាព ដើម្បីត្រៀមខ្លួនធ្វើដំណើរឆ្លងទន្លេ Rio Grande ចូលទៅកាន់ក្រុង Brownsville រដ្ឋតិចសាស់។

ដោយឡែកនៅក្នុងទីក្រុង Tijuana នៅទល់មុខនឹងទីក្រុង San Diego រដ្ឋ California ជនអន្តោប្រវេសន៍ បានឈរជាជួរយ៉ាងវែងនៅពីមុខរបងព្រំដែនដ៏ខ្ពស់ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងប្រគល់​ខ្លួន​ឲ្យភ្នាក់ងារព្រំដែនរបស់សហរដ្ឋអាមេរិក។

ស្ថានភាពនេះ កើតឡើងនៅពេលដែលវិធានការរឹតត្បិតមាត្រាទី 42 ហៀបនឹងផុតកំណត់​នៅថ្ងៃព្រហស្បតិ៍។ គោលនយោបាយ ដែលបានអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២០ នៅពេលចាប់​ផ្តើមនៃជំងឺរាតត្បាត COVID-19 បានអនុញ្ញាតឲ្យអាជ្ញាធរអាមេរិក ចាប់បញ្ជូនជនអន្តោប្រវេសន៍​រាប់សែននាក់ទៅកាន់ម៉ិកស៊ិកវិញ ដោយមិនមានឱកាសស្វែងរកសិទ្ធិជ្រកកោននៅអាមេរិកឡើយ។

រដ្ឋបាលខាងគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden កំពុងអនុញ្ញាតឲ្យផ្អាក​វិធាន​ការនេះ ដោយសារគ្រាអាសន្នផ្នែកសុខភាព​សាធារណៈដ៏ទូលំទូលាយនៃវីរុស COVID-19 ត្រូវបិទបញ្ចប់។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការឆ្លងកាត់ព្រំដែនខុសច្បាប់បានកើនឡើង ហើយជនអន្តោប្រវេសន៍​កាន់​តែច្រើនកំពុងចូលមកដោយសង្ឃឹមថា ឥឡូវនេះពួកគេនឹងត្រូវ​បានអនុញ្ញាត​ឲ្យដាក់ពាក្យ​សុំសិទ្ធិជ្រកកោននៅអាមេរិក បន្ទាប់ពីច្បាប់សុខភាពមាត្រាទី 42 ត្រូវបញ្ចប់ ដោយបានធ្វើ​ឲ្យក្រុងជាប់ព្រំដែនរបស់អាមេរិកជួបការលំបាកក្នុងការផ្តល់ជម្រកស្នាក់នៅ និងដឹកជញ្ជូនមនុស្សរាប់ពាន់នាក់​ ដែលចូលមកដល់ជារៀងរាល់ថ្ងៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm