រដ្ឋបាលខេត្តក្រចេះ សម្រេចបិទការចេញ-ចូលទីតាំងមួយចំនួន នៅក្នុងក្រុងក្រចេះ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត

2021/05/06 07:58:47 pm        367

ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ បានចេញសេចក្ដី សម្រេច​បិទការចេញ-ចូលជាបណ្ដោះអាសន្ននូវទីតាំង បន្ទប់ពិគ្រោះព្យាបាលជំងឺ ទាវ ប៊ូ, ឱសថស្ថានរង សុខ ខេង, ហាងលីកាម៉ាត ២៥០០ និងហាងមីហិរសេអ៊ូល ៧កំរិត ស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូរឫស្សី ក្រុងក្រចេះ។

ក្នុងសេចក្ដីសម្រេចរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា មូលហេតុដែល​រដ្ឋបាលខេត្ត​ សម្រេចបិទការចេញចូលទីតាំងខាងលើនេះ ដោយសារពាក់ព័ន្ធ​ជាមួយអ្នក​ជំងឺ​កូវីដ១៩ម្នាក់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ​និងដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ពាក់ព័ន្ធជុំវិញការចេញសេចក្តីប្រកាសបិទ ទីតាំងមួយចំនួនខាងលើ គឺធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តក្រចេះ បានប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ទៀត។ អ្នកវិជ្ជមានជំងឺកូវីដ១៩រូបនេះ មានឈ្មោះ ប៉ូវ សុនិកា ភេទស្រី អាយុ ២៣ឆ្នាំ មានស្រុកកំណើត​នៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានគូសបញ្ជាក់ថា ស្ត្រីកើតជំងឺកូវីដ១៩ម្នាក់នេះ បានធ្វើដំណើរតាមរថយន្តជាមួយឈ្មោះ តាំន វេងម៉េង មកពីភូមិប៉ឹស ឃុំប៉ឹស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលខេត្ត បាន​ឱ្យដឹងដែថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានឈ្មោះ តាំន វេងម៉េង មានផ្ទុកវីរុសកូវីដ១៩នោះ មន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ចូនឈ្មោះ ប៉ូវ សុនិកា មកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានយកសំណាកតេស្តរកមេរោគកូវីដ-១៩។ ជាលទ្ធផលឈ្មោះ ប៉ូវ សុនិកា គឺមានផ្ទុកជំងឺកូវីដ-១៩។ បច្ចុប្បន្នឈ្មោះ ប៉ូវ សុនិតា ត្រូវបានក្រុមគ្រូពេទ្យ​ដាក់សម្រាក​ព្យាបាល​នៅមន្ទីរ ពេទ្យបង្អែកខេត្ត។

រដ្ឋបាលខេត្ត ទទូចដល់សាធារណជន និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យយកសំណាកពិនិត្យ និងធ្វើចត្តាឡីស័ក ។ ដោយឡែក អ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើ ចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃជាដាច់ខាត។ ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

សូមបញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាករណីទី៤ហើយសម្រាប់ខេត្តក្រចេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់នាពេលកន្លងទៅ បានព្យាបាលជាសះស្បើយ៕

ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        140
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm