ប្រទេសម៉ិចស៊ីក ជំរុញឲ្យសហរដ្ឋអាមេរិកដោះស្រាយ អំពើហិង្សាដោយអាវុធ នៅព្រំដែន

2023/05/10 07:35:33 pm        164

ប្រធានាធិបតីម៉ិចស៊ីក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទបានជំរុញឲ្យក្រុមអ្នកសម្រេចចិត្តសហរដ្ឋអាមេរិក អនុម័តគោលនយោបាយប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់អំពើហិង្សាដោយកាំភ្លើងនៅផ្នែកទាំងសងខាងនៃព្រំដែនប្រទេសម៉ិចស៊ីក-សហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បានអំពាវនាវជាពិសេស​ដល់អភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលរដ្ឋ Florida លោក Ron DeSantis បន្តការគ្រប់គ្រងអាវុធ និងកាត់បន្ថយការធ្វើចរាចរណ៍អាវុធឆ្លងកាត់ព្រំដែន។

លោក Lopez Obrador បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅវិមានជាតិក្នុងទីក្រុងប្រទេសម៉ិចស៊ីកូស៊ីធីថា នេះគឺជាគំនិតផ្តួចផ្តើមដ៏ល្អដើម្បីទប់ស្កាត់ឃាតកម្មដ៏អកុសល ដែលការបាញ់ប្រហារទាំងនេះតែងតែកើតឡើងនៅសហរដ្ឋអាមេរិក។

លោកបានសួរថា ហេតុអ្វីបានជាពួកគេមិនចូលរួម និងបញ្ឈប់ការទទួលលុយពីក្រុមហ៊ុនផលិតអាវុធ ពីឧស្សាហកម្មសង្គ្រាមសម្រាប់យុទ្ធការរបស់ពួកគេ។ លោកនិយាយបន្ថែមថា នោះគឺជាកក្តាមួយក្នុងចំណោមកត្តាជាច្រើននៅពីក្រោយបញ្ហាទាំងនេះ។

លោកនិយាយថា អ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក មិននិយាយសម្បីតែមួយម៉ាត់ អំពីការលក់អាវុធដ៏ធូរលុង ខណៈពួកគេទទួលបានលុយពីក្រុមហ៊ុនផលិតអាវុធ ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់យុទ្ធនាការបោះឆ្នោតថ្មីរបស់ពួកគេ។

រដ្ឋាភិបាល ប្រទេសម៉ិចស៊ីក បានដាក់បណ្តឹងនៅសហរដ្ឋអាមេរិក លើក្រុមហ៊ុនផលិត និងក្រុមហ៊ុនចែកចាយអាវុធដោយចោទប្រកាន់ពួកគេពីការធ្វើពាណិជ្ជកម្មដ៏​ធ្វេសប្រហែស​ដែលបង្កឲ្យមានអំពើហិង្សាដោយអាវុធនៅក្នុងប្រទេសម៉ិចស៊ីក។

លោក Lopez Obrador និយាយថា លោកនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden ដើម្បីដោះស្រាយបញ្ហាទ្វេរភាគី។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm