អនុប្រធានាធិបតី៖ ចិនសម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយព័រទុយហ្គាល់ លើថាមពលថ្មី

2023/05/10 07:39:57 pm        189

អនុប្រធានាធិបតីចិន លោក Han Zheng បាននិយាយ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសព័រទុយហ្គាល់ថា ប្រទេសចិនមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសព័រទុយហ្គាល់លើបណ្តាញថាមពលជំនាន់ថ្មីហើយនឹងគាំទ្ររដ្ឋាភិបាលព័រទុយហ្គាល់ ក្នុងការអភិវឌ្ឍថាមពលថ្មី។

លោកអនុប្រធានាធិបតីបានធ្វើការអត្ថាធិប្បាយបែបនេះ កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Redes Energeticas Nacionais (REN) ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញថាមពលជាតិព័រទុយហ្គាល់នៅទីក្រុង Lisbon ដែលអមដំណើរដោយរដ្ឋមន្ត្រីក្រសួងថាមពល និងអាកាសធាតុ លោកស្រី Ana Fontoura Gouveia និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន REN លោក Rodrigo Costa។

លោក Han Zheng បានស្តាប់នូវការលើឡើងពីសមិទ្ធផលនានា ដែលមជ្ឈមណ្ឌលសម្រេចបាន ក្នុងការអភិវឌ្ឍថាមពលថ្មី ហើយបានទៅទស្សនាបន្ទប់ពិសោធន៍មួយ មុនពេលជួបសំណេះសំណាលជាមួយបុគ្គលិក។

មជ្ឈមណ្ឌល R&D កើតចេញពីការសហការរវាងកក្រុមហ៊ុនសាជីវកម្មបណ្តាញរដ្ឋរបស់ប្រទេសចិន និងក្រុមហ៊ុន REN ហើយលោក Han Zheng បាននិយាយថា នេះគឺជាសម្ព័ន្ធភាពដ៏រឹងមាំ​ជាមួយនឹង​ការទទួលបានផលប្រយោជន៍បន្ថែម ក៏ដូចជាឧទាហរណ៍ដ៏ល្អនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំង២។

របាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលបានចេញ​ផ្សាយ​ក្នុងខែមីនា បានលើកសរសើរដល់ការអនុវត្តផ្នែកបរិស្ថានរបស់​ព័រទុយហ្គាល់​លើការផ្តល់អនុសាសន៍ចំនួន ២៦ចំណុច ដើម្បីជួយពង្រឹងភាពស៊ីគ្នានៃគោលនយោបាយ ក្នុងការជំរុញដល់ការស្តារសេដ្ឋកិច្ចបៃតង រួមទាំងការកែលម្អឡើងវិញនូវកាកសំណល់។

ចំណែកលោក Rodrigo បានលើកឡើងថា សមិទ្ធផលរបស់មជ្ឈមណ្ឌលបានផ្តល់​អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសចិន និងព័រទុយហ្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកផងដែរ។ វាបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការសិក្សា និងទំនាក់ទំនងថាមពលអន្តរជាតិរួចទៅហើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        17
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        28
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm