កំណើនអ្នកស្លាប់កើនឡើងដល់ ៤២៥នាក់ ដោយសារទឹកជំនន់ នៅកុងហ្គោ

2023/05/10 07:52:04 pm        139

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពពីរដ្ឋបាលតំបន់ បានឲ្យដឹងថា មនុស្សប្រមាណ៤២៥នាក់ បានស្លាប់ និង៥.៥២៥នាក់ នៅបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ នៅភាគខាងកើត សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

បុគ្គលិកកាកបាទក្រហម បានប្រកាសអាសន្នអំពីកង្វះខាតការផ្គត់ផ្គង់ និងគ្រឿងបរិក្ខារ ដើម្បីជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ជាង៨.៨០០នាក់ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ​មួយបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកុងហ្គោ នាពេលថ្មីៗនេះ។

គណៈប្រតិភូរដ្ឋាភិបាល បានមកដល់តំបន់នេះ កាលពីល្ងាចថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា បាននាំយកស្បៀងអាហារ និងតង់សម្រាប់អ្នកនៅរស់រានមានជីវិត។

មន្ត្រីរដ្ឋបាលតំបន់លោក Thomas Bakenga Zirimwabagabo បាននិយាយថា មនុស្សជាង៥.៥០០នាក់ នៅមិនទាន់រកឃើញនៅឡើយ។ មន្ត្រីរដ្ឋាភិបាល បាននាំយកភួយ ស្បៀងអាហារ និងម្ឈូសមួយចំនួនមកកាន់តំបន់ Nyamukubi កាលពីថ្ងៃអង្គារ។

ក្រុមមន្ត្រីបានបរិច្ចាគថវិកាដល់ក្លីនីក ក្នុងតំបន់មួយកន្លែងជាទីដែលមនុស្ស៣នាក់ បានស្លាប់កាលពីថ្ងៃអង្គារ និងបានផ្តល់ថវិកាប្រមាណ ១.១០០ដុល្លារដល់ក្រុមគ្រួសារនីមួយៗ ដែលបានរងផលប៉ះពាល់ចំនួន២០០គ្រួសារ។

ពលរដ្ឋក្នុងតំបន់ បាននិយាយថា ជំនួយនេះគឺមានសារៈសំខាន់ ព្រោះយើងគ្មានសល់អ្វីទៀតនោះទេ ហើយលំនៅឋានរបស់យើងត្រូវបានកប់បាត់ ​ប៉ុន្តែទោះបីមានជំនួយស្បៀងអាហារតិចតួច យើងនៅតែអរគុណដល់រដ្ឋាភិបាល ព្រោះពួកយើងមានចម្ងល់ពីទីកន្លង​ដែលយើងនឹងទៅដើម្បីរកអាហារ។

បុគ្គលិកផ្តល់ជំនួយ បានកប់អ្នកស្លាប់នៅក្នុងផ្នូររួមធំៗ ដែលត្រូវបានជីកកាលពីចុងសប្តាហ៍ ដែលធ្វើឲ្យមានការត្អូញត្អែពីសំណាក់ក្រុមសង្គមស៊ីវិល និងកំពុងជំរុញឲ្យរដ្ឋាភិបាលសន្យាផ្តល់​ជំនួយ​សម្រាប់ការបញ្ចុះសាកសពឲ្យបានសមរម្យ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm