មានការប្រមូលផ្ដុំតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប៉ាគីស្ថាន ក្រោយការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី

2023/05/10 10:44:16 pm        60

ប៉ាគីស្ថាន ៖ ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងនៅក្នុងប្រទេសប៉ាគីស្ថាន រវាងកងកម្លាំងសន្តិសុខ និងអ្នកគាំទ្រ​អតីតនាយករដ្ឋមន្ត្រី លោក Imran Khan បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ។

ការតវ៉ាកំពុងផ្ទុះឡើងនៅទូទាំងប្រទេស ហើយយ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ នៅក្នុងទីក្រុង Quetta។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានអំពាវនាវឲ្យគ្រប់គ្នាប្រកាន់ខ្ជាប់នូវគោលការណ៍ «នីតិរដ្ឋ»។

លោក Khan ត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួននៅតុលាការជាន់ខ្ពស់ ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។វីដេអូដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំង បានបង្ហាញឲ្យឃើញពីមន្ត្រីរាប់សិបនាក់ធ្វើដំណើរមកដល់ ហើយឃាត់​ខ្លួន​បុរសវ័យ ៧០ឆ្នាំ ដែលត្រូវបានចាប់ដាក់ក្នុងរថយន្ត ហើយបើកចេញទៅ។ លោកកំពុងបង្ហាញខ្លួននៅតុលាការក្រោមការចោទប្រកាន់ពីបទពុករលួយ ដែលលោកនិយាយថា ជាចេតនាខាង​នយោបាយ។

សេវាកម្មទិន្នន័យចល័ត ក្នុងប្រទេសនេះ ត្រូវបានផ្អាកតាមការណែនាំរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ខណៈដែល​ការ​តវ៉ា បានកើនឡើងកាន់តែខ្លាំង ដែលភាគច្រើនបានកើតមាននៅមុខទីប្រជុំអគារនៃទីបញ្ជាការកងទ័ព។

រូបភាពវីដេអូពីទីក្រុង Lahore ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញ​ក្រុមមនុស្ស​សម្រុក​ចូលទៅក្នុងគេហដ្ឋានរបស់មេបញ្ជាការអង្គភាពយោធា ដោយបំផ្លាញគ្រឿងសង្ហារិមនិងរបស់របរនៅខាងក្នុង៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        2
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm