នគរបាលប៉ាគីស្ថានរឹតបន្តឹងសន្តិសុខ ខណៈសវនាការលោកអតីតនាយករដ្ឋមន្រ្តី Imran Khan ត្រូវកំណត់ឲ្យចាប់ផ្តើម

2023/05/10 10:54:09 pm        52

ប៉ាគីស្ថាន ៖ នៅថ្ងៃពុធ (១០ ឧសភា)នេះ នគរបាលប៉ាគីស្ថានបានរឹតបន្តឹងសន្តិសុខនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ ខណៈដែលសវនាការលើសំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan គ្រោងនឹងចាប់ផ្តើម​បន្ទាប់ពីចាប់ខ្លួនលោកមួយថ្ងៃមុន។

រនាំងដែក របារបន្លាលួស និងកុងតេន័រជាច្រើន ត្រូវបានរៀបចំដាក់នៅច្រកចូលទីបញ្ជាការនគរបាលក្រុង Islamabad ជាទីដែលលោក Khan កំពុងត្រូវបានឃុំខ្លួន បន្ទាប់ពីនគរបាលបានប្រកាសនៅថ្ងៃពុធនេះថា សវនាការគ្រោង​ទុករបស់លោកនឹងមិនធ្វើឡើងនៅតុលាការទេ ប៉ុន្តែជំនួសមកវិញនៅទីតាំងឃុំឃាំងរបស់លោក។

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនលោក Khan នៅតុលាការជាន់ខ្ពស់ទីក្រុង Islamabad ក្នុងសំណុំរឿងពុករលួយកាលពីថ្ងៃអង្គារ (៩ ឧសភា) ដោយគំរាមកំហែងឲ្យមានភាព​ចលាចលថ្មីនៅ​ក្នុងប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ។

ក្រុមអ្នកគាំទ្រលោក Khan គ្រោងនឹងដង្ហែក្បួនទៅកាន់ទីក្រុង Islamabad នៅថ្ងៃពុធនេះ ដោយបង្កឲ្យមានក្តីបារម្ភពីការ​ប៉ះទង្គិចគ្នាបន្ថែមទៀតជាមួយកងកម្លាំងសន្តិសុខ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រ និងនគរបាល​មួយថ្ងៃមុននោះ បានសម្លាប់បាតុករយ៉ាងហោចណាស់ម្នាក់៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm