ឥណ្ឌាសាងសង់មន្ទីរពេទ្យបន្ថែម ខណៈប្រជាជនកើនឡើងប៉ុន្តែប្រឈមកង្វះវេជ្ជបណ្ឌិត

2023/05/10 11:35:11 pm        415

​អ្នកជំងឺ​រាប់រយ​នាក់​មកពី​តំបន់​ដាច់ស្រយាល​របស់​ប្រទេស​ឥណ្ឌា បាន​ចំណាយពេល​១​យប់ ដេក​នៅលើ​ផ្លូវ​ថ្មើរជើង​តូច​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ដ៏​ល្បីឈ្មោះ​មួយ​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ ដោយ​ក្តី​សង្ឃឹមថានឹង​ទទួលបាន​ការព្យាបាល​។

លោក Mithilesh Chaudhary ដែល​បានធ្វើ​ដំណើរ​ប្រមាណ​១.២០០ គីឡូម៉ែត្រ​តាម​រថភ្លើង​ពី​ស្រុកកំណើត​របស់ខ្លួន នៅ​រដ្ឋ Bihar ភាគ​ខាងកើត គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងឡាយ​ដែល​សុខចិត្ត​ចំណាយពេល​ច្រើន​សប្តាហ៍​រង់ចាំ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ឥណ្ឌា នៅក្នុង​ទីក្រុង​ញូ​វ​ឌេ​លី​។

លោក Chaudhary ត្រូវ​បានរួម​ដំណើរ​ទៅកាន់​រដ្ឋធានី​ដោយ​ជីតា​របស់លោក បន្ទាប់ពី​វិ​ជ្ជ​បណ្ឌិត នៅក្នុង​ស្រុកកំណើត​រប​ស់លោក មិនអាច​ផ្តល់​ការព្យាបាល​ឲ្យ​សមរម្យ និង​ការវិភាគ​រោគវិនិច្ឆ័យ​សម្រាប់​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​របស់លោក​។

​ក្រោម​រដ្ឋបាល​នាយករដ្ឋមន្ត្រី លោក Narendra Modi អគារ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ឥណ្ឌា​រាប់សិប​ខ្នង ត្រូវបាន​សាងសង់​កាលពី​១​ទសវត្សរ៍​ចុងក្រោយ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​គុណភាព​ការថែទាំ​សុខភាព​នៅ​ជុំវិញ​ប្រទេស និង​កាត់បន្ថយ​បន្ទុក​លើ​មន្ទីរពេទ្យ​ដែលមាន​អាយុកាល​ចំណាស់ ដូចជា​មន្ទីរពេទ្យ​វិទ្យា​ស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ឥណ្ឌា ក្នុង​ទីក្រុង​ញូ​វ​ឌេ​លី ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥៦​។​

​មន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ប៉ុន្តែ​ទិន្នន័យ​រដ្ឋាភិបាល បាន​បង្ហាញថា​មានការ​ខ្វះខាត​ខ្លាំង​នូវ​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​ឥណ្ឌា ព្រមទាំង​មន្ទីរពេទ្យ​រដ្ឋ​ផ្សេងទៀត​នៅ​ទូទាំងប្រទេស ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​បានដឹង ហើយ​កំពុងធ្វើការ​ងារ​ដើម្បី​ដោះស្រាយ​។

ទីប្រឹក្សាបច្ចេកទេស​នៅ​បណ្តាញ​ការងារ​ធនធាន​សុខាភិបាល​សាធារណៈ​ឥណ្ឌា លោក Dr Vandana Prasad បា​និយាយថា មាន​កិច្ចប្រឹងប្រែង​ដ៏​សកម្ម​ដើម្បី​បង្កើន​ចំនួន​វេជ្ជបណ្ឌិត​ក្នុង​ប្រព័ន្ធ សុខាភិបាល​សាធារណៈ នៅ​ទូទាំងប្រទេស ប៉ុន្តែ​ការដាក់បញ្ចូល​ថ្មី ព្រមទាំង​ការរក្សា​ទុក​បុគ្គលិក​នៅតែ​ទន់ខ្សោយ ទោះបីជា​មានការ​ផ្តល់ប្រាក់​បៀវត្សរ៍​ខ្ពស់ជាង​នេះ​ក៏ដោយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm