កសិករបើកត្រាក់ទ័រតវ៉ាប្រឆាំងនឹងផលប៉ះពាល់នៃគ្រោះរាំងស្ងួតរបស់ប្រទេសអេស្ប៉ាញ

2023/05/11 12:26:20 am        301

កាលពី​ថ្ងៃ​អង្គារ (៩ ឧសភា​) ក្រុម​កសិករ​នៅ​តំបន់ Catalonia ភាគ​ឦសាន​នៃ​ប្រទេស​អេ​ស្ប៉ា​ញ បានធ្វើ​ការតវ៉ា​ដោយ​បើក​ត្រាក់ទ័រ​យឺតៗ ក្នុងការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ផលប៉ះពាល់​នៃ​គ្រោះរាំងស្ងួត​លើដី​ចម្ការ​របស់​ពួកគេ មួយថ្ងៃ​បន្ទាប់ពី​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​អេ​ស្ប៉ា​ញ AEMET បាន​បញ្ជាក់ថា ខែមេសា​ឆ្នាំនេះ​គឺជា​ខែ​ដែលមាន​អាកាសធាតុ​ស្ងួត​ខ្លាំង​និង​ក្តៅ​បំផុត ចាប់តាំងពី​កំណត់ត្រា​អាកាសធាតុ​ប្រចាំខែ​បានចាប់ផ្តើម​នៅ​ឆ្នាំ១៩៦១​មក។​

​កម្រិត​ទឹកជា​មធ្យម​នៅក្នុង​អាង​ស្តុក​ទឹក​នៅ​តំបន់ Catalonia និង Andalusia ដែលជា​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ស្ថិតនៅ​ប្រហែល ២៥% ។ សហជីព​កសិករ Unio de Pagesos កំពុង​ជំរុញ​ឱ្យ​ក្រុម​អាជ្ញាធរ​ផ្តល់​ធន​បម្រុង និង​ការលើកទឹកចិត្ត​ការបង់​ពន្ធ​កម្លាំង​ពលកម្ម ព្រមទាំង​ធ្វើការ​កែលម្អ​បណ្តាញ​ស្រោចស្រព​បន្ទាន់ ដើម្បី​ធានា​ការផ្គត់ផ្គង់​ទឹក​អប្បបរមា​សម្រាប់​កសិក​រ​។​

​លោក Josep Andreu Cortina កសិករ​វ័យ ៣៥ ឆ្នាំ​ម្នា​ក់បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា លោក​រំពឹងថា​នឹង​អាច​លក់បាន​ត្រឹមតែ ២% ប៉ុណ្ណោះ​នៃ​កសិផល​របស់ខ្លួន​ដោយសារតែ​កង្វះខាត​ទឹក​។​

​លោក​បាន​និយាយ​ក្នុងការ​តវ៉ា​នៅ​ទីក្រុង Lleida ពេលដែល​លោក​ឈរ​ក្បែរ​ត្រាក់ទ័រ​របស់ខ្លួន​ថា "​រដ្ឋាភិបាល ត្រូវតែ​ជួយ​យើង​ឥឡូវនេះ ក្នុង​ផ្តល់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយចំនួន​ដល់​ពួកយើង ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​យើង​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ននេះ "៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm