ស៊ូដង់ទទួលបានជំនួយមនុស្សធម៌អារ៉ាប៊ីសាអូឌីត ខណៈសង្រ្គាមនៅតែអូសបន្លាយ

2023/05/11 01:51:38 am        376

យន្តហោះអារ៉ាប៊ីសាអូឌីតមួយគ្រឿង ដែលដឹកស្បៀងអាហារ ឱសថ និងឧបករណ៍ផ្គត់ផ្គង់ទីជំរក ប្រមាណ ២០តោន បានចុះចតនៅកំពង់ផែ ផត ស៊ូដាន កាលពីល្ងាចថ្ងៃអង្គារ (៩ ឧសភា) ខណៈដែលប្រទេសនេះ ធ្លាក់ចូលទៅក្នុងសង្រ្គាមដែលអូសបន្លាយជាងបីសប្តាហ៍។

ក្រុមសាក្សីបាននិយាយថា ការប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់មានសន្ទុះកើនឡើងខ្លាំងនៅថ្ងៃពុធ (១០ ឧសភា)នេះ ដោយមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា និងការវាយប្រហារតាមអាកាស ខណៈដែលគណៈប្រតិភូនៃក្រុមយោធាគូប្រជែងបានបន្តកិច្ចពិភាក្សានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងធានាបាននូវបទឈប់បាញ់ និងផ្តល់ជំនួយមនុស្សធម៌។

ក្រុមអ្នកស្រុកបានរាយការណ៍ពីការប្រយុទ្ធគ្នានៅក្នុងតំបន់ជាច្រើននៃរដ្ឋធានី Khartoum រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ព្រមទាំងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅភាគខាងជើងនៃទីក្រុង Omdurman និងភាគខាងកើតនៃតំបន់ Bahri ជាទីក្រុងជាប់គ្នាពីរដែលខណ្ឌចេញពីរដ្ឋធានី Khartoum ដោយទន្លេនីល។

ជម្លោះនេះបានបង្កើតឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសធំទីបីរបស់ទ្វីបអាហ្រ្វិកនេះ ដោយបានបង្ខំឲ្យមនុស្សជាង ៧០០.០០០ នាក់ភៀសខ្លួននៅក្នុងប្រទេស និងជំរុញឱ្យមនុស្ស ១៥០.០០០នាក់ ភៀសខ្លួនទៅកាន់បណ្ដារដ្ឋជិតខាង។ វាក៏បានបង្កឱ្យមានភាពចលាចលនៅក្នុងតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm