Premier League ពីរ​សប្ដាហ៍​ចុងក្រោយ​នឹង​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​

2021/05/06 08:52:46 pm        185

​បាល់ទាត់៖ ​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស Premier League បាន​ចេញ​សេចក្តីថ្លែងការ​ណ៍​ទាក់​ទង​នឹង​ការ​វិល​ត្រឡប់​របស់​អ្នកគាំទ្រ​ មកកាន់​ពហុ​កីឡដ្ឋាន​វិញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ ​បន្ទាប់ពី​ការ​ផ្ទុះ​ឡើង​នៃ COVID-19 នៅ​ចក្រភព​អង់គ្លេស​នៅ​ដើមឆ្នាំ២០២០ រាល់​បាល់ទាត់​នៅក្នុង​ប្រទេស​ត្រូវ​បាន​ពន្យា​រ​ពេល​ក្នុង​ខែមីនា ​ហើយ​មិនបាន​បន្ត​រហូតដល់​ខែមិថុនា​។

ចុង​បញ្ចប់​នៃ​រដូវ​កាល ២០១៩/២០ បាត់​ទាត់​ក៏​ចាប់ដំណើរការ​ឡើងវិញ​ ដោយ​មិន​អនុញ្ញាតអោយ​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ​។​ ​ក្រោយមក​យុទ្ធនា​ការប្រកួត​រដូវ​កាល ២០២០/២១ បានចាប់ផ្តើម​នៅ​ក្នុង​ខែកញ្ញា​ដោយ​រាល់​ការប្រកួត​ទាំងអស់ ​នៅតែ​ត្រូវបាន​លេង​នៅក្នុង​ពហុ​កីឡដ្ឋាន​ទទេ​។ អ្នក​គាំទ្រ​ក្រោយមក​ក៏ត្រូវ​បានអនុញ្ញាត​សារជាថ្មី​ អោយចូល​ទស្សនា​វិញក្នុង​ចំនួន​កំណត់ ​អាស្រ័យ​លើ​តំបន់​ដែលមាន​កំរិត​ហា​នី​ភ័យ ​ឆ្លង​ពី​ទាប​ទៅ​ខ្ពស់​។ ​មកដល់​ថ្ងៃ​ពុធ​ម្សិល​មិញ Premier League បាន​សំរេច​ក្នុង​ការបើក​ អោយ​អ្នកគាំទ្រ​ត្រលប់​មកវិញ​សារជាថ្មី​នៅ ពីរ​សប្តាហ៍​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ English Premier League រដូវ​កាល​នេះ​ក្នុង​ចំនួន​មានកំណត់ និង​អនុញ្ញាត​អោយតែអ្នកគាំទ្រ​ក្នុង​ទឹកដី​ប៉ុណ្ណោះ​។ ​សប្តាហ៍​ទី៣៧ នឹងធ្វើ​នៅ​ចុង​សប្តាហ៍​ថ្ងៃទី ១៨-១៩ ខែឧសភា​នេះ និង​សប្តាហ៍​ចុង​ក្រោយ​ទី​៣៨ នៅ​ថ្ងៃអាទិត្យ​តែមួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៣ ខែ​ដដែល​នេះ​។

​​Manchester City ដែល​ជា​ក្រុម​កំពូល​តារាង​នឹង​អាច​លើក​ពាន Premier League នៅ​ចំពោះមុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ នៅ​សប្តាហ៍​ចុងក្រោយ​នៅពេល​ទទួលភ្ញៀវ Everton​។ ​ជាមួយគ្នា​នោះដែរ FA ក៏មាន​គម្រោង​បើក​អោយ​អ្នកគាំទ្រ ​ចូល​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ថ្ងៃទី១៥ ខែឧសភា​នេះដែរ បន្ទាប់ពី​អ្នកគាំទ្រ ៤០០០នាក់​បាន​ចូល​ទស្សនា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង Leicester City និង Southampton នៅ Wembley ហើយ​អ្នកគាំទ្រ ៨០០០នាក់​ក៏បាន​ចូល​ទស្សនា​ផ្ទាល់​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ដែល Manchester City យកឈ្នះ Spurs ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        27
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        59
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm