ប៉ាគីស្ថាន ៖ មនុស្សចំនួន៦នាក់ បានស្លាប់ ខណៈអំពើហិង្សា បានផ្ទុះឡើង កាលពីពាក់កណ្ដាលអធ្រាត្រ នៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយ ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ លោក Imran Khan។
លោក Khan បានឡើងតុលាការ កាលពីថ្ងៃពុធ បន្ទាប់ពីលោកត្រូវបានចាកចេញពីបន្ទប់សវនការមួយផ្សេងទៀត កាលពីថ្ងៃអង្គារ និងត្រូវបាននាំចូលរថយន្តមួយគ្រឿងដោយកងទ័ពប៉ារ៉ាដែនសមុទ្រ។
រូបភាពបង្ហាញពីលោក Khan ដែលជាអតីតប្រធានក្រុមកីឡាគ្រីឃីតរបស់ប្រទេសប៉ាគីស្ថាន បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមក្នុងការផ្ដល់សក្ខីកម្មនៅក្នុងប៉ុស្តិ៍នគរបាល ត្រូវបានផ្សាយដោយទូរទស្សន៍ GEO របស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។

ចៅក្រុមត្រូវបានស្នើឲ្យអនុម័តបន្តឃុំខ្លួនលោក Khan រយៈពេល១៤ថ្ងៃ ដោយតុលាការនិយាយថា ក្រុមអាជ្ញាធរអាចឃុំខ្លួនលោករយៈពេល៨ថ្ងៃ។
កាលពីយប់អធ្រាត្រថ្ងៃអង្គារ ក្រុមអ្នកគាំទ្រលោក Khan ដែលពោរពេញដោយកំហឹងបានប៉ះទង្គិចជាមួយនគរបាលទូទាំងប្រទេសក្រោយការចាប់ខ្លួនលោក។
មនុស្សយ៉ាងហោចណាស់៦នាក់ បានស្លាប់ ក្នុងអំពើហិង្សានេះ ក្នុងនោះ ម្នាក់នៅក្នុងភាគនិរតីនៃ ទីក្រុងក្វេតា និង អ្នកផ្សេងទៀតនៅភាគឦសានប្រទេសប៉ាគីស្ថាន។
មនុស្ស៤នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចជាមួយនគរបាលកាលពីថ្ងៃពុធ។ មនុស្សរាប់សិបនាក់ ត្រូវបានរងរបួសនៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេះ៕
