ឆ្លងកាត់ព្រំដែនកើនលើស១ម៉ឺននាក់រៀងរាល់ថ្ងៃ ខណៈជនអន្តោប្រវេសន៍ព្យាយាមចូលមកអាមេរិក មុនមាត្រាទី៤២ត្រូវបិទបញ្ចប់

2023/05/11 04:23:36 pm        55

អាមេរិក៖ ក្រុមជនអន្តោប្រវេសន៍ បានមកប្រមូលផ្តុំគ្នានៅព្រំដែនដោយមានកាន់អីវ៉ាន់របស់ពួកគេ និងកំពុងឈរនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំងកាលពីថ្ងៃពុធ បន្ទាប់ពីឆ្លងកាត់ចូលមកសហរដ្ឋអាមេរិកពីប្រទេស ម៉ិកស៊ិក មកក្នុងទីក្រុង El Paso រដ្ឋតិចសាស់។

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងឆ្លងកាត់ចូលមកសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ មុនពេលច្បាប់ថ្មីចូលជាធរមាន ដែលអាចរារាំងជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ដោយខុសច្បាប់មិនឲ្យស្វែងរកសិទ្ធិជ្រកកោន ខណៈអ្នកផ្សេងទៀត បានប្រមូលផ្តុំគ្នានៅខាងទឹកដីនៃប្រទេសម៉ិកស៊ិកក្នុងពេលមានការយល់ច្រឡំអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក ចាប់ផ្តើមច្បាប់ថ្មីកាលពីថ្ងៃពុធ ដែលបានសន្មត់ថា ជនអន្តោប្រវេសន៍ភាគច្រើនគឺគ្មានសិទ្ធសម្រាប់សិទ្ធិជ្រកកោននោះទេ ប្រសិនបើពួកគេបានឆ្លងកាត់តាមប្រទេសផ្សេងៗដោយគ្មានការស្វែងរកការការពារនៅកន្លែងផ្សេងទៀតជាដំបូង ឬប្រសិនបើពួកគេមិនបានប្រើប្រាស់ផ្លូវធ្វើដំណើរស្របច្បាប់សម្រាប់ការចូលមកសហរដ្ឋអាមេរិក។

ច្បាប់ថ្មីនេះ គឺជាផ្នែកដ៍សំខាន់សម្រាប់ផែនការអនុវត្តន៍ច្បាប់ព្រំដែនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ខណៈវិធានការរឹតត្បិតជំងឺ Covid-19 ដែលគេដឹងថាជាមាត្រាទី៤២ ដល់ពេលបញ្ចប់មុនកណ្តាលអធ្រាត្រនៅថ្ងៃព្រហស្បតិ៍។ ស្ថិតនៅក្រោមមាត្រាទី៤២ ដែលត្រូវបានអនុវត្តន៍ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អ្នកឆ្លងកាត់ព្រំដែនភាគច្រើន ត្រូវបានបណ្តេញចេញយ៉ាងរហ័សទៅកាន់ប្រទេសម៉ិកស៊ិកដោយគ្មានឱកាសស្វែងរកសិទ្ធិជ្រកកោនឡើយ ដែលកំពុងនាំទៅរកការព្យាយាមធ្វើបែបនេះម្តងទៀត។ រដ្ឋមន្ត្រីសន្តិសុខក្រសួងមហាផ្ទៃលោក Alejandro Mayorkas និយាយថា ច្បាប់ថ្មីនេះ នឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវបាននិរទេស និងរារាំងមិនឲ្យចូលសហរដ្ឋអាមេរិករយៈពេល៥ឆ្នាំ ប្រសិនបើពួកគេពុំមានលក្ខណៈចាំបាច់សម្រាប់សិទ្ធិជ្រកោន។ លោក Brandon Judd ប្រធានសហព័ន្ធទីភ្នាក់ងារល្បាតព្រំដែន បាននិយាយថា ជនអន្តោប្រវេសន៍ជាង១ម៉ឺននាក់ ត្រូវបានចាប់ខ្លួនដែលកំពុងឆ្លងកាត់ព្រំដែនម៉ិកស៊ិក-អាមេរិកដោយខុសច្បាប់កាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm