AI របស់ Google កំពុងអូសទាញក្រុមហ៊ុនកាន់តែច្រើនមកជិតលោកអ្នក

2023/05/11 04:27:05 pm        161

អាមេរិក៖ របាយការណ៍ហិរញ្ញវត្ថុដែលអ្នកបានអាន ទីផ្សារសម្លៀកបំពាក់ដែលអ្នកឃើញ និងជំនួយការជជែកកម្សាន្ត ដែលអ្នកចូលរួមអាចនឹងឆ្លុះបញ្ចាំងពីប្រភពដើមទូទៅ នោះគឺ បញ្ញាសិប្បនិម្មិត្តបានមកពីក្រុមហ៊ុន Google ។

ផ្នែកប្រព័ន្ធសើវ័រ(servers) ឬ ខ្លោដ ( cloud) នៅខាងក្នុង Alphabet Inc កំពុងចងក្រងអតិថិជនឲ្យដាក់បច្ចេកវិទ្យាថ្មីបំផុតរបស់ខ្លួនក្នុងការសាកល្បង ដែលហៅកាត់ថា AI ជំនាន់ថ្មីដែលផលិតចេញពាក្យសំដីដូចមនុស្ស ឬខ្លឹមសារផ្សេងទៀតពីទិន្នន័យកាលពីកន្លងទៅ។  

ក្រុមហ៊ុននេះ បានប្រាប់ សារព័ត៌មាន Reuters សម្រាប់សន្និសីទព័ត៌មានស្ដីពី Google I/O 2023កាលពីថ្ងៃពុធ នៅក្នុងទីក្រុង Mountain View រដ្ឋ California សហរដ្ឋអាមេរិក ថា ធនាគារ Deutsche Bank AG  ក្រុមហ៊ុន Uber Technologies Inc និងអង្គភាពនៃក្រុមហ៊ុន Victoria's Secret & Co ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកំពុងផ្ដល់ការសាកល្បងឧបករណ៍របស់ក្រុមហ៊ុន Google  ។  

អតិថិជនកំពុងអនុវត្តបច្ចេកវិទ្យារបស់ Google តាមវិធីទាំងពីរដែលរំពឹងទុក ដូចជា chatbot សេវាអតិថិជនសម្រាប់ Uber និងមានលក្ខណៈខុសប្លែកពីធម្មតា រួមទាំង AI ដើម្បីគ្រប់គ្រងសេវាការបញ្ជាទិញនៅភោជនីយដ្ឋានអាហារទាន់ចិត្ត Wendy's Co ក្នុងរដ្ឋ Ohio ។ 

ចំណាប់អារម្មណ៍របស់ពួកគេ ស្តែងឡើងក្នុងពេលវេលាដ៏សំខាន់សម្រាប់ក្រុមហ៊ុន Google ។ ផ្នែកគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន បានប្រកាសប្រាក់ចំណេញប្រតិពីបត្តិការលើកដំបូងរបស់ខ្លួន កាលពីត្រីមាសមុន ហើយបច្ចេកវិទ្យា AI ដែលក្រុមហ៊ុន Google បានត្រួសត្រាយអាចជួយក្រុមហ៊ុននេះ បង្ខិតគម្លាតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Amazon.com Inc និង Microsoft Corp ជាដើម ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm