រដ្ឋមន្ត្រីការបរទេសអាស៊ានស្វាគមន៍ដៃគូខាងក្រៅក្នុងការស្វែងរកការបង្កើតទំនាក់ទំនងជាមួយអាស៊ាន

2023/05/11 04:40:13 pm        309

ភ្នំពេញ៖ តាមរយៈលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ការចាប់អារម្មណ៍ខ្លាំងរបស់ដៃគូខាងក្រៅ ក្នុងការស្វែងរកការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការបន្តកើនឡើងនូវការចាប់អារម្មណ៍នៃបណ្តាប្រទេសទាំងឡាយ នៅខាងក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ហើយដែលការណ៍នេះ។

រដ្ឋមន្ត្រីការបរទេសអាស៊ានទន្ទឹងរង់ចាំការចុះហត្ថលេខា ដោយប្រទេសម៉ិកស៊ិក ប៉ាណាម៉ា និងអារ៉ាប៊ីសាអូឌីត ជាមួយនឹងអេស្ប៉ាញ លើលិខិតុបករណ៍នៃការចូលជាភាគីនៃ TAC នៅក្នុងឆ្នាំនេះ ហើយក៏រំពឹងផងដែរនូវការវាយតម្លៃឡើងវិញលើសំណើរបស់ប្រទេសស៊ែប៊ី។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា អាស៊ាននឹងអាចសម្រេចបាននូវកុងសង់ស៊ីសក្នុងការគាំទ្រលើសំណើរបស់ម៉ាល់ឌីវសុំជាភាគីសន្ឋិសញ្ញានៃ TAC។

អំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ានបានគាំទ្រសំណើរបស់កាណាដាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ក្នុងឆ្នាំនេះ និងបានគាំទ្រការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា តាមរយៈការចេញសេចក្តីថ្លែងការណ៍រួម នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយ កាណាដា នៅក្នុងខែកក្កដា  ឆ្នាំ២០២៣ ខាងមុខនេះ។ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី។

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច (5PC) របស់ប្រមុខដឹកនាំអាស៊ាន រួមទាំងការពិនិត្យឡើងវិញនិងសេចក្តីសម្រេច ១៥ចំណុច របស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅរាជធានីភ្នំពេញ កាលពី ឆ្នាំកន្លងទៅ។ កម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា សោកនាដកម្មទាំងឡាយបង្កឡើងដោយអំពើហិង្សាដែលកំពុងបន្តកើនឡើង នៅតាមតំបន់ជាច្រើន នៅមីយ៉ាន់ម៉ា គឺជាការរំលឹកដ៏ឃោរឃៅមួយដែលតម្រូវឲ្យយើងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នៅចំពោះមុខការប្រឈមដ៏ស្មុគស្មាញនេះ អាស៊ានចាំបាច់ត្រូវមានភាពបត់បែន ការបង្កើតគំនិតថ្មី និងភាពច្នៃប្រឌិត ក្នុងការស្វែងរកអភិក្រមនានាដែលអាចជំរុញការអនុវត្តកិច្ចព្រមព្រៀង 5PC នេះបាន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm