ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទំហំជាង ១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៤ខែ

2023/05/11 05:11:56 pm        232

ភ្នំពេញ៖ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២៣ នេះ មានទំហំទឹកប្រាក់សរុបប្រមាណជាង១៥ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញ មានចំនួនជាង ៧ពាន់លានដុល្លារ ខណៈការនាំចូលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិការធ្វើ​ពាណិជ្ជកម្ម​ទំនិញសំខាន់ៗ ជាមួយប្រទេសសំខាន់ៗ ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ៣ ៨៩៤ លានដុល្លារ ថមថយចុះប្រមាណជិត ១ ភាគរយ ទោះបីមានការ​ថមថយចុះបន្តិចបន្ទួចក៏ដោយ​ តែការនាំចេញរបស់កម្ពុជាទៅ ​កាន់ទីផ្សារចិន បានបន្តកើនឡើង​ប្រមាណជិត ៤ភាគរយ ។

ចំណែកការធ្វើពាណិជ្ជកម្មកម្ពុជា និងសហរដ្ឋអាមេរិកវិញ ​មានទំហំទឹក ប្រាក់ជាង ២ ៥២៤​លានដុល្លារ ​ថមថយជាង ១៦ភាគរយ ខណៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម មានទំហំទឹកជាង ២ ៤៣០ លានដុល្លារ កើនឡើងជាង ៥ ភាគរយ។

ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ថៃ វិញ នៅក្នុងរយៈពេល ៤ ខែ នេះដែរ មានទំហំទឹកប្រាក់ជាង ១ ៣៥២ លាន ដុល្លារ បានថមថយចុះជាង ៩ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនជាង ៣ ភាគរយ ។

ចំពោះពាណិជ្ជកម្មទ្វេរភាគី កម្ពុជា និងសិង្ហបុរី មានទឹកប្រាក់ជាង ៤៨០ លានដុល្លារ ក្នុងនោះកម្ពុជា​ក៏បាននំាចេញកើនឡើងជាង ៣៤៥ ភាគរយ, ខណៈការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ី មានទំហំ​ទឹក​ប្រាក់ជាង ៣៩២ លានដុល្លារ​ ដោយក្នុងនោះការនាំចេញរបស់កម្ពុជា ​ក៏មានការកើនឡើង ជាង ៦០ ភាគរយផងដែរ។

សូមបញ្ជាក់ថា ក្រៅពីទីផ្សារសំខាន់ៗខាងលើ កម្ពុជាក៏មានការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ទៅកាន់​ប្រទេសផ្សេងៗ​ជាច្រើនទៀតដូចជា ​ប្រទេសជប៉ុន, អាល្លឺម៉ង់, តៃវ៉ាន់, កាណាដា, កូរ៉េខាងត្បូង, ចក្រភពអង់គ្លេស, អេស្បាញ, ម៉ាឡេស៊ី, ប៊ែលហ្សិក, បារាំង, អូស្រ្តាលី, ឥណ្ឌា, ហូឡង់, ហុងកុង និង​ទៅកាន់ប្រទេសជាច្រើនផ្សេងទៀត​ ជាពិសេសជាមួយអេមីរ៉ាតអារ៉ាប់រួម ខណៈដែលកម្ពុជា-អេមីរ៉ាតអារ៉ាប់ រួម នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលក្រុមការងារចរចារបស់កម្ពុជា បានកំពុង ​ខិតខំយ៉ាងសកម្ម ក្នុងការរៀបចំ គាំទ្រ​ដល់ដំណើរការនៃការចរចាកិច្ចព្រមព្រៀងនេះ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        183
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm