សភាសហរដ្ឋអាមេរិក និងសេតវិមាន ចាប់ផ្តើមកំណត់អតិបរិបរមាបំណុលយ៉ាងតឹងតែង និងការចរចាលើកញ្ចប់ថវិកា

2023/05/11 05:36:41 pm        165

កិច្ចពិភាក្សាលម្អិតស្តីពីការកំណត់អតិបរមាបំណុលចំនួន ៣១,៤សែនកោដិលានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមហើយ កាលពីថ្ងៃពុធ ដោយគណបក្សសាធារណរដ្ឋបន្តទទូចលើការកាត់បន្ថយការចំណាយនានា ពោលគឺ ១ថ្ងៃបន្ទាប់ពីមានជំនួបជាលើកដំបូង ក្នុងរយៈពេល៣ខែរបស់លោកប្រធានាធិបតី Joe Biden មកពីគណបក្ស Democratic និងសមាជិកសភាជាន់ខ្ពស់លោក Kevin McCarthy មកពីគណបក្ស Republican។

ពេលវេលា មានភាពតានតឹង ក្នុងការបញ្ចៀសការខកខានសងបំណុលរដ្ឋាភិបាលដែលអាចបង្កអស្ថិរភាពសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ ដែលក្រសួងរតនាគារបានព្រមានថា វាអាចកើតឡើងក្នុងរយៈពេលមិនយូរទៀតនេះ គឺនៅថ្ងៃទី១ ខែមិថុនាខាងមុខ។ ប៉ុន្តែផ្នែកខ្លះនៃការសម្របសម្រួលនេះ អាចបន្តដំណើរទៅមុខបាន បន្ទាប់ពីកិច្ចប្រជុំរបស់សេតវិមាន កាលពីថ្ងៃអង្គារ។

ភាពជាប់គាំងនេះ បានបង្កក្តីបារម្ភដល់ក្រុមវិនិយោគិន ដែលរុញឲ្យមានការចំណាយលើផល​វិបាក​ធានារ៉ាប់រងចំពោះការខកខានសងបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កើនឡើងខ្ពស់បំផុត ខណៈដែល Wall Street កាន់តែមានការបារម្ភអំពីហានិភ័យ​នៃការខកខានសងបំណុលដែល​មានពីមុនមកនេះ។

កាលពីថ្ងៃពុធនោះផងដែរ ក្រសួងរតនាគារបានប្រកាសថា ចំណូលពន្ធរបស់រដ្ឋាភិបាល​សម្រាប់ខែមេសា បញ្ជាក់ពីទំនោរនៃការធ្លាក់ចុះប្រាក់ចំណូល​នាពេលថ្មីៗនេះ ដែលរួមជាមួយ​នឹងការ​ចំណាយខ្ពស់ ទំនងជាបន្ថែមសម្ពាធលើសភាឲ្យឈានដល់កិច្ចព្រមព្រៀង​កំណត់អតិបរមាបំណុលឲ្យបានឆាប់បំផុត។

លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការមិនស្វែងរកប្រាក់ចំណេញសម្រាប់វិធាន​ការ​ទទួលខុសត្រូវថវិកាសហព័ន្ធ បាននិយាយថា៖ «ប្រសិនបើអ្នកតំណាងរាស្រ្តតែងតែតម្រូវឲ្យ​មានការការ​ដាស់តឿន ​នេះគឺជារឿងត្រឹមត្រូវហើយ។ ​ចំណូលពន្ធតិចតួច គឺជាប្រភេទព័ត៌មាន ដែលយើងមិនចង់បាននៅពេលនេះទេ»។

លោកស្រី បានកត់សម្គាល់ថា ខែមេសាគឺជាពេលវេលាមួយ ក្នុងចំណោមរយៈ ២-៣ដង ដែលរតនាគារ​កត់ត្រាអតិរេក ហើយអតិរេកចំនួន ១៧៦ពាន់លានដុល្លារ នឹងមានបញ្ហា​តិចតួចណាស់ នៅពេលយើងខ្ចី ៤,២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ ក្នុងឆ្នាំសារពើពន្ធនេះ។

លោក Biden បានបង្ហាញនូវការបើកចំហចំពោះតម្រូវការរបស់គណបក្ស Republican ក្នុងការ​ទាមទារដកមកវិញនូវប្រាក់ដែលមិនប្រើប្រាស់មួយចំនួនសម្រាប់ការសង្គ្រោះ COVID-19 ដែលមានតិចជាង ៨០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះដែរ សេតវិមានបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះច្បាប់ ដែលពន្លឿន​ដល់ការអនុញ្ញាតឲ្យរដ្ឋាភិបាលលើគម្រោងថាមពល ដោយកំណត់ពេលវេលាអតិបរមា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm