Manchester United និង Liverpool លើក​ពេល​ទៅ​ប្រកួត​សប្ដាហ៍​ក្រោយ​

2021/05/06 09:38:00 pm        35

​បាល់ទាត់៖ ​ជំនួប​ដែល​លើក​ពេល​រវាង Manchester United និង Liverpool កាលពី​ថ្ងៃអាទិត្យ ​នឹង​ត្រូវ​លើក​មក​ប្រកួត​នៅ​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៣ សប្តាហ៍​ក្រោយ​។ ​សេចក្តីសំរេច​នេះ​មានន័យថា Manchester United នឹងត្រូវ​លេង ២ប្រកួត​ក្នុង​រយៈពេល​ត្រឹម ៥០ម៉ោងបន្ទាប់ពី​ការ​ប្រកួត​ទល់នឹង Leicester City ក៏ត្រូវ​រុញ​ទៅលេង​នៅ​ថ្ងៃ​អង្គារ​ ទី១១​។

​​ដោយឡែក​សំរាប់ Liverpool ការប្រកួត​នៅ​ទឹកដី West Brom ក៏​នឹងមិន​មានការ​ប្រែប្រួល​ដែរ ​ដោយ​នឹង​រក្សា​អោយប្រកួត​នៅ​ថ្ងៃអាទិត្យ​ ទី១៦ ដដែល​។ ​សរុបមក Manchester United នឹងត្រូវ​លេង​ដល់​ទៅ ៤ប្រកួត​ក្នុង​មួយ​សប្តាហ៍ ​ពោលគឺ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជួប Roma នៅ​ទឹកដី​អ៊ីតាលី​ជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ, ជួប Aston Villa ក្រៅ​ដី​នៅ​ថ្ងៃអាទិត្យ, ជួប Leicester City នៅ​ថ្ងៃ​អង្គារ និង​ជួប Liverpool នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​។

​​រំលឹក​ថា ​ជំនួប​រវាង Manchester United និង Liverpool នៅ Old Trafford កាលពី​ថ្ងៃអាទិត្យ​ត្រូវបាន​ប្រកាស​លើក​ពេល ​បន្ទាប់ពី​មាន​ក្រុមបាតុករ​សម្រុក​ក្នុង​ទីលាន​មុន​ការប្រកួត ២ម៉ោង ខណៈ​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United តវ៉ា​ប្រឆាំង​ប្រធាន​ក្លិប​គ្រួសារ​ត្រកូល Glazer​។ ​ប្រសិន​បើ Manchester United ចាញ់ Liverpool ក៏​មានន័យដែរ​ថា Manchester City នឹង​គ្រង​ជើងឯក English Premier League រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        50
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        91
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm