ពលបាលត្រីនៅអង្គភាពកងទ័ពអាមេរិកម្នាក់ ត្រូវបានកាត់ទោសជាប់ពន្ធនាគារ២៥ឆ្នាំ ពីបទឃាតកម្មលើអ្នកតវ៉ា Black Lives Matter

2023/05/11 06:33:39 pm        145

ពលបាលត្រីមួយរូបក្នុងអង្គភាពកងទ័ពរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំក្នុងករណីសម្លាប់អ្នកតវ៉ានៃចលនាស្បែកខ្មៅ Black Lives Matter ។

ចៅក្រមបានកាត់ទោសពលបាលត្រី លោក Daniel Perry វ័យ៣៦ឆ្នាំ កាលពីថ្ងៃពុធ ពីបទបាញ់ សម្លាប់លោក Garrett Foster វ័យ២៨ឆ្នាំ នៅក្នុងទីក្រុង Austin រដ្ឋTexas ។លោក Perry និង លោក Fosterសុទ្ធតែជនជាតិអាមេរិកស្បែកស។

អភិបាលរដ្ឋ Texas លោក Greg Abbott ធ្លាប់បាននិយាយថា លោកនឹងលើកលែងទោសឲ្យលោក Perry នៅពេលមានសំណើផ្លូវការមួយមកដល់តុរបស់លោក។

ក្រុមរដ្ឋអាជ្ញាមកពីគណបក្សសាធាណរដ្ឋ និងជាអ្នកការពារក្ដីឲ្យលោក Perry បានលើកឡើងថា រូបគេគ្រាន់តែដើម្បីការពារខ្លួនឯងប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន AP ម្ដាយរបស់លោក Foster គឺអ្នកស្រី Sheila Foster បានប្រាប់តុលាការ កាលពីថ្ងៃពុធថា ក្រោយរយៈពេល៣ឆ្នាំ ទីបំផុតយើងទទួលបានយុត្តិធម៌សម្រាប់កូនអ្នកស្រីហើយ។

ការផ្ទន្ទាទោសនេះ កើតមានឡើងមួយខែបន្ទាប់ពីគណៈវិន្និច្ឆ័យសង្កាត់ Travis បានបោះឆ្នោតជា​ឯកច្ឆ័ន្ទ ក្នុងការកំណត់ទោសពលបាលត្រី Perry ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះ Foster។

លោក Garrett Foster ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២០ នៅពេល​ទាហានម្នាក់ឈ្មោះ Perry ដែលបានបើកបរទៅកាន់តំបន់ Uber នៅពេលនោះ បានទៅកាន់​ផ្លូវមួយជាទីដែលក្រុមបាតុករចលនាស្បែកខ្មៅ Black Lives Matter កំពុងដើរក្បួន ដែលបានឆ្លង​កាត់ភ្លើងស្តុបពណ៌ក្រហម និងបានឃាត់រថយន្តរបស់គេឲ្យឈប់៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm