បញ្ហារបស់ចិន និងកង្វល់សហរដ្ឋអាមេរិក អាចលប់លើកិច្ចពិភាក្សារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេសG7 នៅប្រទេសជប៉ុន

2023/05/11 07:15:26 pm        285

ប្រទេសចិន នឹងក្លាយជាប្រធានបទដ៏ធំនៅឯកិច្ចប្រជុំនៃបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេសG7 ក្នុងសប្ដាហ៍នេះ ដែលនឹងស្វែងរកការបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសនេះ ប៉ុន្តែក៏ព្យាយាមទាញកិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាបំណុលសកលផងដែរ។

គោលដៅផ្ទុយគ្មា នឹងគ្របដណ្ដប់លើភាពងាយរងគ្រោះដែលក្រុមប្រទេសប្រជាធិបតេយ្យ​សម្បូរទ្រព្យ G7 ជួបប្រឈម ដោយសារតែការពឹងផ្អែកខ្លាំងរបស់ខ្លួនលើប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក និងជាប្រទេសម្ចាស់ប័ណ្ណបំណុលធំបំផុតទី២របស់សហរដ្ឋអាមេរិក។

បញ្ហាប្រឈមដ៏តានតឹងនៃការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យរង្គោះរង្គើ​ដល់ទីផ្សារហិរញ្ញវត្ថុ ដែលបានជួបភាពរំជើបរំជួលរួចទៅហើយ បន្ទាប់ពីការដួលរលំធនាគារ​កាលពីថ្មីៗនេះ នឹងគ្របដណ្ដប់កិច្ចប្រជុំរយៈពេល៣ថ្ងៃដែលនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុង Niigataរបស់ប្រទេសជប៉ុន ។

ខណៈរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen នឹងចូលរួមកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ​នៃក្រុមប្រទេស G7 ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្ហាញសញ្ញាពី​ឱកាសនៃការលុបចោលដំណើររបស់លោកទៅកាន់ទីក្រុង Hiroshima សម្រាប់កិច្ចប្រជុំកំពូលនៅ​សប្ដាហ៍ក្រោយ ប្រសិនបើបញ្ហាបំណុលមិនត្រូវបានដោះស្រាយទេនោះ។

វិបត្តិបំណុលរបស់សហរដ្ឋអាមេរិក គឺបញ្ហាដ៏ឈឺក្បាលសម្រាប់ប្រទេសជប៉ុន ដែលជាម្ចាស់​ផ្ទះកិច្ចប្រជុំ G7 នៅឆ្នាំនេះ និងជាប្រទេសកាន់ប័ណ្ណបំណុលធំបំផុតរបស់សហរដ្ឋ​អាមេរិក​នៅលើពិភពលោក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm