ចំនួនអ្នកស្លាប់កើនឡើងដល់៦នាក់ នៅក្នុងការបាញ់ប្រហារនៅជិតវិហាររបស់ទុយនីស៊ី

2023/05/11 07:49:04 pm        127

ក្រសួងការបរទេសរបស់ប្រទេសទុយនីស៊ី បាននិយាយ កាលពីថ្ងៃពុធថា មនុស្ស ៦នាក់ រួមទាំងខ្មាន់កាំភ្លើងផង ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីយប់ថ្ងៃអង្គារ នៅជិតវិហារ La Ghriba លើកោះ Djerba ភាគខាងត្បូងទុយនីស៊ី។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងចំណោមជនរងគ្រោះមានភ្នាក់ងារ ៣នាក់នៃឆ្មាំជាតិ និងជនស៊ីវិល ២នាក់ ដោយម្នាក់ជាជនជាតិបារាំង និងម្នាក់ទៀតជាជនជាតិទុយនីស៊ីកាត់បារាំង»។

ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីការទទួលខុសត្រូវសម្រាប់ «ការវាយប្រហារដ៏កំសាកនេះ»។

ក្រសួងបានសង្កត់ធ្ងន់ថា «ការវាយប្រហារលើប្រជាជនស្លូតត្រង់នេះ នឹងពង្រឹងការរួបរួមរបស់​ប្រទេស និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តការប្រយុទ្ធប្រឆាំង​ឥតឈប់ឈរ ចំពោះឧក្រិដ្ឋកម្ម​គ្រប់ទម្រង់ទាំងអស់ និងកម្ចាត់អ្នកដែលនៅពីក្រោយការវាយប្រហារនេះ»។

កាលពីយប់ថ្ងៃអង្គារ ឆ្មាំម្នាក់ដែលមានទំនាក់ទំនងជាមួយឆ្មាំជាតិ បានបើកការបាញ់ប្រហារទៅ​លើបុគ្គលិកសន្តិសុខ ​ដែលឈរជើងនៅជិតវិហារ ​ដែលបណ្តាលឲ្យភ្ញៀវទេសចរ ២នាក់ និងមន្ត្រីសន្តិសុខ​ផ្សេងទៀតស្លាប់ មុនពេលជនបង្កនោះ​ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការបាញ់តគ្នា។

មនុស្សជាច្រើននាក់ផ្សេងទៀត រួមទាំងមន្ត្រីសន្តិសុខ​ និងជនស៊ីវិល បានរងរបួស ហើយត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm