សម្ដេចតេជោ ជំរុញឱ្យអាស៊ានរកវិធីសាស្រ្តមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

2023/05/11 09:21:41 pm        197

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ ដោយបាន ជំរុញឱ្យអាស៊ានរកវិធី​សាស្រ្ត​មានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានថ្លែងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមានសារៈសំខាន់ក្នុងការធានា​ឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេច​របស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នំា២០២២ កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

សម្ដេចថ្លែងថា៖«លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិត​ខ្ពស់ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល ​អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅ​រកប្រក្រតីភាពឡើងវិញ»។

សម្ដេចតេជោ បញ្ជាក់ថា នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ​និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយ​ដែលដឹកនាំ​ដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល ​និងនាំមុខ ក្នុងការដោះស្រាយការ​ប្រឈមនានា ក្នុងតំបន់ និងសកលលោក។

សម្ដេចថ្លែងថា កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ណា​របស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍​នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ​នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm