ប្រធានាធិបតីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនស៊ែរប៊ី បានប្រគល់អាវុធខុសច្បាប់ជាង៣.០០០ដើម និងគ្រឿងបន្លាស់ ក្នុងរយៈពេល២ថ្ងៃដំបូងនៃការលើកលែងទោសអ្នកកាន់កាប់អាវុធដែលត្រូវបានណែនាំបន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន២លើក ដែលមានមនុស្ស១៧នាក់ បានសម្លាប់។ ការលើកលែងទោសនេះ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ បន្ទាប់ពីក្មេងប្រុសសិស្សសាលាអាយុ១៣ឆ្នាំម្នាក់មានកាំភ្លើងខ្លី២ដើម ដែលតាមការចោទប្រកាន់ថាបានសម្លាប់សិស្ស៨នាក់ និងឆ្មាំសន្តិសុខម្នាក់ ហើយសិស្ស៦នាក់និងគ្រូបង្រៀនម្នាក់ផ្សេងទៀត បានរងរបួស។
លោក Vucic និយាយថា រហូតមកដល់ពេលនេះ ប្រជាជន បានប្រគល់អាវុធជាង៣.០០០ដើម ដោយគ្មានបញ្ជាក់ច្បាស់ពីប្រភេទអាវុធនោះទេ។ ការលើកលែងទោសការកាន់កាប់អាវុធកាលពីពេលមុន ត្រូវបានប្រកាសកាលពីជាង២ទសវតស្សរ៍កន្លងទៅនេះ ប្រជាជនបានប្រគល់អាវុធកម្រិតប្រើប្រាស់ដោយយោធា រួមមានទាំងកាំភ្លើងបាញ់សត្វ និងកាំភ្លើងដៃ និងស្វាយកាំភ្លើង ប្រព័ន្ធមេកានិក និងគ្រឿងផ្សេងៗទៀត។ ជាមួយគ្នានេះ គ្រាប់រំសេវរាប់ម៉ឺនគ្រាប់ ក៏ត្រូវបានប្រគល់ឲ្យផងដែរ។
លោក Vucic និយាយតាមទូរទស្សន៍ថា នោះជាដំណឹងល្អ ព្រោះថានឹងមានហានីភ័យដែលពាក់ព័ន្ធកាន់តែតិច។ នៅក្រោមលក្ខខណ្ឌលើកលែងទោស ប្រជាជនត្រូវបានអញ្ជើញឲ្យមកប្រគល់អាវុធខុសច្បាប់ រួមទាំងអាវុធកម្រិតប្រើប្រាស់ដោយយោធា អាវុធផ្ទាល់ខ្លួនស្របច្បាប់ដែលពួកគេលែងចង់ប្រើប្រាស់ គ្រាប់រំសេវ និង យុទ្ធភ័ណ្ឌ ដោយមិនបញ្ចេញឈ្មោះ និងគ្មានការព្រួយបារម្ភពីការកាត់ទោស។ នាយកដ្ឋាននគរបាល បានទទូចឲ្យប្រជាជន ដែលមានគ្រឿងផ្ទុះ ឬយុទ្ធភ័ណ្ឌ កុំកាន់វាទៅកាន់ស្ថានីយនគរបាល ប៉ុន្តែជំនួសមកវិញសូមរងចាំបុគ្គលិកជំនាញដើម្បីដោះវាឬបំផ្លាញចោល។