ទួរគី ស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ មានជំនួបកម្រិតខ្ពស់បំផុតចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរី

2023/05/12 01:07:26 am        284

ក្រុមមន្រ្តីការបរទេសទួរគី ស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ បានជួបពិភាក្សាការងារកាលពីថ្ងៃពុធនៅទីក្រុងម៉ូស្គូ ដែលជាជំនួបចរចាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្រ្គាមស៊ីរី ដើម្បីបង្កើតទំនាក់ទំនងឡើងវិញរវាងទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ ។

នៅលើបណ្តាញព័ត៌មានសង្គម Twitter រដ្ឋមន្រ្តីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា អំឡុងជំនួបនេះ លោកបានធ្វើការសង្កត់ធ្ងន់ពីតម្រូវការកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធ្វើការរួមគ្នាបង្កើតមូលដ្ឋានសម្រាប់ការវិលត្រឡប់មកវិញរបស់ពលរដ្ឋស៊ីរី ។

ទួរគី ទទួលជនភៀសខ្លួនជាង ៣,៥លាននាក់ មកពីប្រទេសជិតខាងស៊ីរី ។

លោក Cavusoglu បាននិយាយផងដែរថា ការធ្វើឲ្យដំណើរការនយោបាយឆ្ពោះទៅមុខនៅស៊ីរី និងការការពារបូរណភាពទឹកដីស៊ីរី គឺជាបញ្ហាផ្សេងទៀតដែលត្រូវបានពិភាក្សា ។

ទួរគីដែលជាសមាជិកអង្គការណាតូ បានគាំទ្រក្រុមនយោបាយប្រដាប់អាវុធប្រឆាំងនឹងប្រធានាធិបតីស៊ីរី លោក Bashar al-Assad អំឡុងសង្រ្គាមស៊ីវិលរយៈពេល ១២ឆ្នាំ ហើយពួកគេ បានបញ្ជូនទាហានរបស់ខ្លួនចូលទៅកាន់តំបន់ភាគខាងជើងស៊ីរី ។

គួរឲ្យដឹងថា នៅតំបន់ភាគពាយព្យស៊ីរី រួមមានទាំងដែនដីមួយចំណែកគ្រប់គ្រងដោយក្រុមជីវពល ដែនដីគ្រប់គ្រងដោយក្រុមប្រដាប់អាវុធប្រកាន់តឹង និងក្រុមឧទ្ទាមជីហាដ ដែលគាំទ្រដោយទួរគី។

គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើជំនួយមួយនេះ បង្កើតបានលទ្ធផលជាផ្លែផ្កា រឹងមាំងអ្វីខ្លះ ។

រដ្ឋមន្រ្តីការពារជាតិស៊ីរី និងទួរគី មានជំនួបផងដែរកាលពីខែធ្នូ នៅទីក្រុងម៉ូស្គូ។ ទីក្រុងម៉ូស្គូ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់លោក Assadហើយរុស្ស៊ី បានជំរុញឲ្យមានការផ្សះផ្សាគ្នាឡើងវិញជាមួយទីក្រុងអង់ការ៉ា ប៉ុន្តែទីក្រុងដាម៉ាស់ បានទាមទារឲ្យមានការដកទាហានទួរគីទាំងស្រុងចេញពីប្រទេសពួកគេ ដើម្បីស្តាទំនាក់ទំនងឡើងវិញ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm