កម្ពុជា អរគុណឆែក ដែលបានចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ឲ្យរីកចម្រើន

2023/05/12 01:13:54 am        108

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យឯកឧត្តម Petr Gandalovic ​ប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឈន៍ និងជំនួយមនុស្សធម៌ នៃក្រសួងការបរទេសសាធារណរដ្ឋ ឆែក ចូលជួបសវនាការ និងពិភាក្សាការងារ ក្នុងឱកាសឯកឧត្តម និងគណៈប្រតិភូអញ្ជើញមកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា, នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងសុខាភិបាល។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមប្រធានប្រតិភូ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ដែលបានចូលរួមចំណែក​គាំទ្រវិស័យ​សុខាភិបាល តាមរយៈគម្រោងមួយចំនួនដូចខាងក្រោម៖ អនុស្សរណៈយោគយល់គ្នា រវាង​ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋឆែក ស្តីពីការគាំពារសុខភាពទារក នៃមន្ទីរពេទ្យកុមារជាតិ។ គម្រោងសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ស្តីពី Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene។ គម្រោងសាងសង់មណ្ឌលសុខភាពចំនួន ០៣ គឺមណ្ឌលសុខភាព រាមអណ្តើក មណ្ឌលសុខភាព ធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារសម្ភពក្នុងមន្ទីរពេទ្យ​បង្អែក​កោះអណ្ដែត និងការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលខេត្តតាកែវ ដោយការប្រើប្រាស់​ថវិកាបង្វែរពីបំណុល​របស់កម្ពុជា ទៅជាជំនួយឥតសំណង។ គម្រោងផ្តល់សម្ភារបរិក្ខារឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ជួយសង្គ្រោះ​ជីវិត​ទារកទើបនឹងកើត រួមទាំងការបណ្តុះបណ្តាល ជូនមន្ទីរពេទ្យកុមារជាតិ។ គម្រោងផ្តល់សម្ភារបរិក្ខារឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាល​សាធារណៈមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម Petr Gandalovic ប្រធានប្រតិភូ បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​គ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ​កន្លងមកនេះបាន​ទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជា​បើក​ដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាំង ពីខែវិច្ឆិកា ឆ្នាំ២០២១។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភ​គាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនឆែក ដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យមានការ​រីកចម្រើនរហូតមកដល់បច្ចុប្បន្ន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហ​ប្រតិបត្តិការរវាង​ប្រទេសទាំងពីរ៕ ដោយ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm