ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរនៅលើតេឡេក្រាមនាប្រលប់ថ្ងៃទី១១ ខែឧសភានេះថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ ខណៈពេលព្រឹកម្ដេចប្រជុំនៅឥណ្ឌូនេស៊ី រសៀលសវាយកូនគោល ក្រុងតាខ្មៅ ដូច្នេះ អាយុច្រើន កម្លាំងមានធ្វើការបានច្រើន ត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា។
សម្ដេចបានសរសេរថា៖«មុននេះឮគេនិយាយថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ។ ប្រាកដមែនម្សិលម៉ិញ សម្រាប់ខ្ញុំប្រើពេល ១៥ ម៉ោងពីពេលស្លៀកពាក់ពេលព្រឹក រហូតពេលដោះសម្លៀកបំពាក់ពេលយប់»។
សម្ដេចបានថ្លែងថា ថ្ងៃនេះព្រឹកសម្ដេចបានប្រជុំនៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ហើយពេលល្ងាចសម្ដេចបាន វាយកូនគោល នៅក្រុងតាខ្មៅខេត្តកណ្តាល ប្រទេសកម្ពុជា។
សម្ដេចបញ្ជាក់ថា អាយុច្រើន កម្លាំងមានធ្វើការបានច្រើន ត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា»។ ប្រទេសយើងកំពុងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងប្រព្រឹត្តិទៅយ៉ាងរលូន។ កីឡារស់ក្នុងសន្តិភាព, សន្តិភាពសម្រាប់ទាំងអស់គ្នា,ទាំងអស់គ្នាដើម្បីសន្តិភាព៕








