ឯកឧត្តម សាយ សំអាល់ ធ្វើបាឋកថា ស្តីពីការគ្រប់គ្រងបរិស្ថានដល់សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម

2023/05/12 02:09:00 am        166

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានផ្តល់​បាឋកថា ស្តីពី«បរិស្ថាន និងធនធានធម្មជាតិកម្ពុជា»ដល់សិក្ខាកាមនៃសាលាមិត្តភាពកម្ពុជា-វៀតណាម ខណៈការ​ធ្វើនេះគឺដើម្បីក្រើនរំលឹកដល់សិក្ខាកាមដែលជានគរបាលទាំងអស់ឲ្យចូលរួមថែរក្សាការ ពារធនធានធម្មជាតិ​នៅ​កម្ពុជាបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងតំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្នុងនាមនគរបាលជាតិ សូមធ្វើការស្វាគមន៍ និងអគុណ​ចំពោះ​ឯកឧត្តម រដ្ឋមន្រ្តី ដែលបានផ្តល់បទពិសោធន៍ ដល់សិក្ខាកាមដែលជានគរបាលកំពុងធ្វើ ការបណ្តុះបណ្តាល​នៅសាលាមិត្តភាពកម្ពុជា-វៀតណាមនេះ។

ឯកឧត្តម ឆាយ គឹមខឿន បានថ្លែងបន្តទៀតថា តំណាងឲ្យសិក្ខាកាមទាំងអស់ពិតជាមានបេតិ សោមនរីយរាយ​យ៉ាងក្រៃលែងចំពោះវត្តមានរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនត្រឹមតែបាន​ឆ្លុះបញ្ចាំងឲ្យ​ឃើញច្បាស់​អំពីទស្សនវិស័យវែងឆ្ងាយ មានវិសាលភាពទូលំទូលាយក្នុងការលើក​កម្ពស់ចំណេះដឹងអំពីគុណ​ប្រយោជន៍​នៃការអភិរក្សបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ប៉ុណ្ណោះទេ គឺថែមទាំងបាន បង្កើតឱកាសដ៏​មានតម្លៃមិន​អាចកាត់ថ្លៃបាន ក្នុងការគាំទ្រ លើកទឹកចិត្តិដល់មន្រ្តីនគរបាលជាតិទៀតផង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងទៀតថា កិច្ចការពារថែរក្សាបរិស្ថាន និង ធនធានធម្មជាតិគឺជា

​ក​តព្វកិច្ចរបស់​យើងទាំងអស់គ្នាដែលចាំបាច់ត្រូវតែមានការយល់ដឹង និងចូលរួមរក្សា ការពារឲ្យ​បានគត់មត់​សំដៅ​លើកកម្ពស់សុខុមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិរក្សសម្បត្តិ ធម្មជាតិ ក្នុងការចូលរួម​ចំណែកកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុដែល ជាសកលជាដើម។

ថ្លែងនៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ឯក អ៊ុ អ៊ុន អនុប្រធានសេនាធិការ និងជានាយកសាលា មិត្តភាព​កម្ពុជា-វៀតណាម ​ក៏បានថ្លែងអំណរអគុណចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែល បានអញ្ជើញ​មក​ធ្វើ​បាឋកថា​​ផ្តល់​ចំណេះដឹងដល់សិក្ខាកាមនៅក្នុងសាលានេះផងដែរ ហើយលោកឧត្តមសេនីយ៍​រំពឹងថា សិក្ខារបស់លោក​នឹងយកចំណេះដឹងដែលបានទទួលនាថ្ងៃនេះបន្តចែករំលែកដល់ នគរបាលជំនាន់​ក្រោយៗទៀត​ផងដែរ៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm