កីឡាការិនី ខាន់ ចេសា នាំយកថវិកាផ្ទាល់ខ្លួន ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០

2023/05/12 05:57:23 am        250

ភ្នំពេញ ៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសជូនកម្ពុជា ប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។ កាលថ្ងៃទី១១ ខែឧសភា បាននាំយកថវិកាចំនួន១ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា នៅអគារទីស្នាក់ការកណ្តាល ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវអគ្គហិរញ្ញិក កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកីឡាការិនី ខាន់ ចេសា ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ជនងាយរងគ្រោះបំផុត។

លោកជំទាវ បានគូសបញ្ជាក់ថា កន្លងមកកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ថវិការបស់សប្បុរសជន លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា លើសពីនោះបានប្រើប្រាស់ ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្តូងទឹកស្អាត ផ្ដល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ដល់ជូនអាជ្ញាធរមីន សាងសង់ផ្ទះជូនប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ។

លើសពីនោះទៀតលោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានធ្វើការកោតសរសើរ ចំពោះសមត្ថភាពដ៏ឆ្នើមរបស់ ខាន់ ចេសា ដែលបានយកមេដៃមាស ជូនជាតិមាតុភូមិយើង ដែលមុខមាត់សម្រាប់កម្ពុជា ក្នុងឱកាសកីឡាស៊ីហ្គេម ២០២៣នេះ។

ជាមួយគ្នានោះ កីឡាការិនី ខាន់ ចេសា ក៏បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាសចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាពលរដ្ឋយើង ដែលត្រូវការ​យើងជួយជាចាំបាច់។ ចេសា បញ្ជាក់ទៀតថា ពិតជាត្រេកអរណាស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជានៅថ្ងៃនេះ ដោយបាននាំយកថវិកាមួយចំនួន ដែលបានពីការប្រកួត​ស៊ីហ្គេម ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូន មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជួយដល់ប្រជាជនដែលងាយគ្រោះបំផុតនៅកម្ពុជា៕ ដោយ ៖ រក្សា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm