ឯកឧត្តម វ៉ាត់ ចំរើន៖ បិទស៊ីហ្គេម នឹងមានទស្សនីយភាពអស្ចារ្យ តែអ្នកចូលទស្សនា ត្រូវមានបណ្ណថ្មី

2023/05/12 02:23:35 pm        814

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលគ្រោងរៀបចំនាថ្ងៃទី១៧ ខែឧសភាខាងមុខ នឹងមានទស្សនីយភាពអស្ចារ្យ មិនចាញ់ពិធីបើកឡើយ ។ ប៉ុន្ដែអ្នកចូលទស្សនាទាំងអស់ ត្រូវមានបណ្ណចូលទស្សនាថ្មី ដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរ ។

ឯកឧត្តមមានប្រសាសន៍ថា ធម្មតាពិធីបើកព្រឹត្តិការណ៍កីឡាធំៗ តែងមានទស្សនីយភាពច្រើន និងអស្ចារ្យ ជាក់ស្ដែងក្នុងពិធីបើកស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ដែលធ្វើឲ្យពិភពលោកមានការកោតស្ញប់ស្ញែងជាខ្លាំង ។ ចំពោះពិធីបិទវិញ ក៏នឹងត្រូវរៀបចំក្នុងកម្រិតដ៏អស្ចារ្យផងដែរ ។ តែចំពោះបណ្ណចាស់ ដែលចូលរួមពិធីបើកថ្ងៃមុន ត្រូវបានទុកជាមោឃៈ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC សម្រេចធ្វើបណ្ណថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

គួរដឹងថា គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ គឺមានរយៈពេល ១៤ថ្ងៃហើយ នៃដំណើរការប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៩ ខែមេសា មុនពិធីបើកផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ពោលគឺនៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ នឹងឈានដល់ពិធីបិទ ។

ទន្ទឹមជាមួយគ្នា គេឃើញសន្ទុះប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅគាំទ្រគ្រប់ការប្រកួត ពិសេសលើកទឹកចិត្តដល់អត្តពលិកជាតិ ហើយក៏កំពុងចាប់អារម្មណ៍ និងចង់ចូលរួមពិធីបិទនាពេលខាងមុខយ៉ាងច្រើនកុះករផងដែរ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm