ស៊ីរី់៖ ក្រុមតំណាងរាស្ត្រមកពីគណបក្សទាំង២ បានដាក់ចេញសេចក្តីស្នើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងចេតនារារាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឲ្យទទួលស្គាល់ លោក Bashar al-Assad ជាប្រធានាធិបតីរបស់ប្រទេសស៊ីរី និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្ម ជាការព្រមានមួយទៅដល់បណ្ដាប្រទេសផ្សេងទៀតដែលធ្វើប្រក្រតីភាពទំនាក់ទំនងជាធម្មតាជាមួយលោក Assad។

សេចក្តីស្នើច្បាប់ ដែលត្រូវបានរាយការណ៍លើកដំបូងដោយសារព័ត៌មាន Reuters នឹងហាមប្រាមរដ្ឋាភិបាលសហរដ្ឋអាមេរិក កុំឲ្យទទួលស្គាល់ឬ ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក Assad ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានបន្ថែមលើច្បាប់ការពារជានស៊ីវិលCaesarរបស់ស៊ីរី ដែលបានដាក់ជុំទណ្ឌកម្មដ៏តឹងរ៉ឹងលើប្រទេសនេះ ក្នុងឆ្នាំ២០២០កន្លងទៅ។
ច្បាប់ដែលបានស្នើឡើងនេះ បានធ្វើឡើងបន្ទាប់ពីបណ្ដារដ្ឋនៅអារ៉ាប់ដូចជា អារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសជាច្រើនទៀត បានបិទចោលទំព័រប្រឈមដាក់គ្នាជាច្រើនឆ្នាំជាមួយលោក Assad កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឲ្យប្រទេសស៊ីរីត្រឡប់ចូលក្នុងក្រុមសម្ព័ន្ធអារ៉ាប់វិញ ជាប្រវត្តិសាស្ត្រមួយនៅក្នុងការស្តារនីតិសម្បទាតំបន់របស់លោក ទោះបីជាប្រទេសលោកខាងលិចនៅតែបន្តបដិសេធរូបលោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកនេះក៏ដោយ។ 
ក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ពុំបានឆ្លើយតបចំពោះសំណើសុំសេចក្ដីអត្ថាធិប្បាយនេះទេ៕