កងកម្លាំងគូជម្លោះនៅស៊ូដង់ ព្រមព្រៀងឲ្យមានការការពារជនស៊ីវិល ប៉ុន្តែពុំមានបទឈប់បាញ់ទេ

2023/05/12 05:06:22 pm        64

ស៊ូដង់់៖ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា គូជម្លោះរបស់ប្រទេសស៊ូដង់ នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ បានប្ដេជ្ញាការពារជនស៊ីវិល និងចលនាផ្ដល់ជំនួយមនុស្សធម៌ ប៉ុន្តែពុំបានព្រមព្រៀងឲ្យមានបទឈប់បាញ់ទេនិងនៅតែបន្តស្ថិតឆ្ងាយពីគ្នា។ 

ពួកគេនិយាយថាបន្ទាប់ពីការចរចារយៈពេលមួយសប្ដាហ៍នៅក្នុងទីក្រុងកំពង់ផែ Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា (RSF) បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយថា ពួកគេនឹងធ្វើការរួមគ្នាឈានទៅការសម្រេចបានបទឈប់បាញ់រយៈពេលខ្លីក្នុងការពិភាក្សានានាបន្ថែមទៀត។

មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភាគីទាំង២នៅមានការខ្វែងគំនិតគ្នាខ្លាំងណាស់។ 

ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំង២នឹងផ្ដោតលើការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពរយៈប្រហែល១០ថ្ងៃ ។ 

មន្ត្រីអាមេរិកបាននិយាយថា អ្នកចរចាដែលធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិកនឹងពិភាក្សាបន្ទាប់អំពីវិធានការសន្តិសុខជាក់លាក់សម្រាប់ការការពារការផ្គត់ផ្គង់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថាវិធានការនានា នឹងរួមបញ្ចូលយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត និងអន្តរជាតិ។  

អង្គការសុខភាពពិភពលោក បាននិយាយថា មនុស្សជាង៦០០នាក់ បានស្លាប់  និងជាង៥.០០០នាក់ បានរងរបួសក្នុងការប្រយុទ្ធគ្នានេះ ។ ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសនៅតំបន់អាហ្វ្រិកមួយនេះវិញបាននិយាយថា យ៉ាងហោចណាស់៤៥០នាក់បានស្លាប់ នៅក្នុងតំបន់ Darfur ភាគខាងលិច។ 

យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ មនុស្សកាន់តែច្រើនបានរត់ភៀសខ្លួនចេញពីរដ្ឋធានីកាទូម (Khartoum)និងតំបន់ Darfur ដែលមានមនុស្ស៧សែននាក់ នៅក្នុងប្រទេសនេះ និងបង្ខំឲ្យមនុស្សចំនួន១៥០.០០០នាក់ ក្លាយជាជនភៀសខ្លួនចូលទៅកាន់រដ្ឋក្បែរខាងនានា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm