ការឃុំឃាំងជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឡើងដល់កំណត់ត្រាខ្ពស់បំផុត ខណៈដែលច្បាប់មាត្រាទី៤២ បញ្ចប់

2023/05/12 05:46:51 pm        106

អាមេរិក៖ សហរដ្ឋអាមេរិក បានលុបចោលច្បាប់រឹតបន្តឹងតាមព្រំដែន ដើម្បីទប់ស្កាត់ COVID-19 ដែលគេស្គាល់ថា ច្បាប់សុខភាពមាត្រាទី៤២ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) ដែលជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការទាក់ទាញបាននូវជនអន្តោប្រវេសរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលធ្វើឲ្យសហគមន៍មូលដ្ឋានមានភាពតានតឹង និងការបែកបាក់ខាងនយោបាយកាន់តែខ្លាំងឡើង។

ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការចាប់បានប្រចាំថ្ងៃលើសពី ១០.០០០នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងជាប់ព្រំដែនរបស់សហរដ្ឋអាមេរិក បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ជម្រកដល់ជនចំណូលថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅបន្ត។

នៅខាងក្រោយនៃទិដ្ឋភាពដ៏ច្របូកច្របល់នេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងបង្កើនបុគ្គលិក និងមូលនិធិទៅកាន់ព្រំដែន ខណៈពេលដែលកំពុងអនុវត្តបទប្បញ្ញត្តិថ្មី ដែលនឹងបដិសេធការផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការថ្មីនេះ នឹងចូលជាធរមាននៅពេលដែលច្បាប់សុខភាពមាត្រាទី៤២ បញ្ចប់រួមជាមួយនឹងគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយថា ច្បាប់ថ្មីនេះនឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងជាងមុន សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវនិរទេស និងហាមឃាត់ ក្នុងការចូលមកកាន់ទឹកដីអាមេរិករយៈពេល ៥ឆ្នាំ ប្រសិនបើពួកគេមិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានសិទ្ធិជ្រកកោនទេនោះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm