រុស្ស៊ីបដិសេធ ការរុលចូលដោយកងកម្លាំងអ៊ុក្រែនតាមបណ្តោយខ្សែត្រៀមជួរមុខ

2023/05/12 05:51:50 pm        59

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការរាយការណ៍នានាដោយប្រភពព័ត៌មានគាំទ្ររុស្ស៊ីដែលថា ទាហានអ៊ុយក្រែន បានរុលចូលទៅមុខលើខ្សែត្រៀមជួរមុខនៅខាងកើតប្រទេសអ៊ុយក្រែន។ 

លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner ដែលកំពុងប្រយុទ្ធនៅខាងភាគីរុស្ស៊ី បានចោទប្រកាន់កងទ័ពរុស្ស៊ីជាទៀងទាត់ថាបានបោះបង់ចោលទីតាំងជាច្រើននៅជុំវិញ  ទីក្រុង Bakhmut។ អ្នកសរសេរប្លុកយោធារុស្ស៊ី បានរាយការណ៍ពីការរុលទៅមុខរបស់អ៊ុយក្រែន ឬសកម្មភាពកងទ័ពនៅក្នុងតំបន់ជាច្រើន កាលពីថ្ងៃព្រហស្បតិ៍។

ប្រធានាធិបតីអ៊ុក្រែន បាននិយាយកាលពីដំបូងថា វាលឿនពេកក្នុងការចាប់ផ្តើមការវាយបក។ ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសេវាសាធារណៈថា ជាមួយនឹងអ្វីដែលបានកើតឡើងរួចហើយ យើងអាចបន្តឆ្ពោះទៅមុខ ហើយលោកគិតថានឹងជោគជ័យ។ ប៉ុន្តែយើងបានបាត់បង់មនុស្សជាច្រើន។ លោកគិតថារឿងនេះពុំអាចទទួលយកបាននោះទេ ដូច្នេះយើងចាំបាច់ត្រូវរង់ចាំ យើងនៅតែត្រូវការពេលវេលាច្រើនជាងនេះបន្តិច។

ការវាយប្រហារដែលត្រូវបានរំពឹងទុក មិនអាចរួញរានៅក្នុងសង្គ្រាមបានទេ ដោយរៀបចំផែនការសម្រាប់ខ្សែត្រៀមជួរមុខឡើងវិញ ដែលជាច្រើនខែមកនេះនៅតែពុំមានការផ្លាស់ប្តូរ។ វានឹងជាការសាកល្បងដ៏សំខាន់សម្រាប់អ៊ុយក្រែន ដែលអន្ទះសារចង់បង្ហាញថា អាវុធនឹងយុទ្ធោបករណ៍ ដែលខ្លួនបានទទួលពីប្រទេសលោកខាងលិច អាចផ្តល់លទ្ធផលក្នុងសមរភូមិដ៍សំខាន់ជាថ្មីម្តងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ការប្រកាសដោយបុគ្គលនៅលើ    បណ្តាញ Telegram អំពីការរុលចូលទៅមុខនៅលើចំណុចជាច្រើននៅខ្សែត្រៀមជួរមុខ មិនស្របគ្នាចំពោះការពិតនោះទេ។ សេចក្តីថ្លែងការណ៍និយាយថា ស្ថានភាពទូទៅ ក្នុងតំបន់ប្រតិបត្តិការសឹកពិសេស កំពុងស្ថិតក្រោមការគ្រប់គ្រង។

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm