សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា ពលរដ្ឋ​ទាំង​អស់​អាច​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​១៤​ថ្ងៃ​ទេ

2021/05/06 09:37:47 am        1.5 K

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​ទៅ​​អាជ្ញាធរ​រាជ​ធានី និង​ខេត្ត​ទាំង​អស់ ឱ្យ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ខេត្ត ឬ​ឆ្លង​កាត់​ខេត្ត​ឡើង​វិញ​បានប៉ុន្តែ អាច​​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​ដែល​សង្ស័យ​ថា​មាន​ហានិភ័យ​សម្រាប់​ការ​ឆ្លង​មេរោគ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ឡើង​វិញ​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «យើង​ត្រូវ​បន្ត​​គ្រប់​គ្រង​ និង​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ដែល​សង្ស័យ​ថា​មាន​ហានិភ័យ​អាច​នឹង​មាន​កូវីដ-១៩ ដើម្បី​ទៅ​យក​សំណាក ហើយ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ មិន​មែន​ធ្វើ​គ្រប់​មនុស្ស​ទាំង​អស់​ដែល​ឆ្លង​កាត់​ខេត្ត​របស់​ខ្លួន​នោះ​ទេ​។ បើ​ធ្វើ​យ៉ាង​ដូច្នេះ ប្រជាជន​ហាក់​ដូច​នៅ​ក្នុងទ្រុង​ដដែល។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «អ៊ីចឹង សូម​ឱ្យ​ឯកឧត្ដម លោក​ជំទាវ​អភិបាល​ខេត្ត​ណា​ដែល​បាន​ចេញ​សេចក្ដី​សម្រេច​ហួស​ទៅ​ហើយ ត្រូវ​កែ​ប្រែ​នូវ​សេចក្ដី​សម្រេច​នោះ​វិញ​ជា​បន្ទាន់ ដើម្បី​សម្រួល​ឱ្យ​មាន​ការ​ចរាចរណ៍​សម្រាប់​ប្រជាពលរដ្ឋ»។

សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ឡើង​វិញ​បែប​នេះ បន្ទាប់​ពី​សម្ដេច​បាន​សង្កេត​ឃើញ​អភិបាល​ខេត្ត​មួយ​ចំនួន បាន​ចេញ​សម្រេច​សម្រេច​ដែល​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលរដ្ឋ​ណា​ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​ខេត្ត​បស់​ខ្លួន៕ អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវា​នៅមណ្ឌល​សុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង
2024/03/29 03:10:22 pm        1
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ
2024/03/29 03:02:54 pm        1
ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ
2024/03/29 02:34:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវា​នៅមណ្ឌល​សុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង

2024/03/29 03:10:22 pm
​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ
2024/03/29 03:02:54 pm
​ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ
2024/03/29 02:34:28 pm
​មន្ត្រីព្រមានប្រជាជនឲ្យប្រុងប្រយ័ត្ន ខណៈមានខ្យល់និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុន
2024/03/29 02:34:09 pm
​ពលរដ្ឋជប៉ុន ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការបង្កើនថវិកាការពារជាតិរបស់ប្រទេស
2024/03/29 02:30:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/29 02:32:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/29 06:49:08 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am